សាខា​កាកបាទក្រហម​ខេត្ត​ស្វាយរៀង ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ថ្មី​ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ពិការភាព​

2021/12/04 01:05:20 am        367

​ស្វាយរៀង​៖ ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​ស្លាប់ និង​របួស​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ មន្ត្រី​គម្រោង​សុវត្ថិភាព​ចរាចរណ៍ និង​ពិការភាព នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដែល​គាំទ្រ​ថវិកា​ដោយ​អង្គការ Light for the world សហការ​ជាមួយ​ក្រុម​កាកបាទ​ឃុំ និង​អ្នកស្ម័គ្រចិត្ត​ប្រចាំ​ភូមិ ចុះ​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​អនុក្រឹត្យ​ថ្មី​ការពិន័យ​អន្ដរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នានា ការលើកកម្ពស់​សិទ្ធជន​ពិការ អំពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ការគាំទ្រ​ចិត្តសាស្ត្រ​សង្គម សុខភាព​ផ្លូវចិត្ត​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​វិធានការ ៣ ការពារ ៣ កុំ ២ ចូលរួម នៅ​សង្កាត់​ស្វាយ​តឿ បាន ៧ ភូមិ និង​ឃុំ​បាសាក់ បាន ៥ ភូមិ មាន​អ្នកចូលរួម​សរុប​ចំនួន ១៨៨ នាក់ ស្រី ១១៩ ជនពិការ ៣នាក់​។

​ក្នុង​រយៈពេល ៣ ថ្ងៃនេះ​ក្រុមការងារ​សាខា បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​តាម​ទីសាធារណៈ និង​នៅ​សហគមន៍ ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​បាន​ចែក​ខិតប័ណ្ណ កូនសៀវភៅ​មូលដ្ឋានគ្រឹះ​សុវត្ថិភាព​ចរាចរណ៍ ប័ណ្ណ​អនុក្រឹត្យ​ផាកពិន័យ​អន្ត​រការ​ថ្មី ប​ញ្ញ​តិ​ស្តីពី​ឥទ្ធិពល​គ្រឿង​ស្រវឹង ស្ទីក​គ័​រ​ចំណាំងផ្លាត​ម៉ូតូ ខិតប័ណ្ណ​ពាក់មួក​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ និង​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ការលើកកម្ពស់​គោលការណ៍​គ្រឹះ ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម និង​ការធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព​។​

​សូមបញ្ជាក់​ថា ​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៍ បាន​បង្ក​នូវ ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ ដោយបាន​បំផ្លាញ​ទាំង​ទ្រព្យសម្បត្តិ ទាំង​អាយុជីវិត និង​បន្សល់ទុក នូវ​ជនរងគ្រោះ ជនពិការ ក្មេង​កំព្រា ស្ត្រី​ម៉េ​ម៉ា​យ គ្រួសារ​ក្រីក្រ។ ល ។

បញ្ហា​នេះ​ បាន​ទាក់ទាញ នូវ​ការយកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរ​ណ៏ តាមរយៈ​ការ​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៍​ផ្លូវគោក ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក ច្បាប់​ស្តីពី​ចរាចរ​ណ៏​ផ្លូវគោក គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ ទស្សវត្ស សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រយៈពេល ១០ ឆ្នាំ ហើយ​ការផ្សព្វផ្សាយ​នាពេលនេះ ​ក្នុង​គោលបំណង​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា​ទាំង​អ្នកបើកបរ និងអ្នករួមដំណើ​ពីក្រោយ គ្រប់ពេលវេលា​ដែល​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​តាមរយៈ​ម៉ូតូ ដើម្បី​ធានា​សុវត្ថិភាព កុំ​ឲ្យ​មាន​របួស​ក្បាល​បណ្តាល​ឲ្យ ស្លាប់​បើ​គ្មាន​មួកសុវត្ថិភាព កុំ​បើកបរ និង​ជិះ​ពីក្រោយ។ ត្រូវគោរព​ច្បាប់​ចរាចរ​ណ៏​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​ហួស​ល្បឿន​កំណត់ និង​ត្រូវបំពេញ​លក្ខខណ្ឌ​យានជំនិះ​របស់ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់ ដូចជា​កញ្ចក់​មើល​ក្រោយ ចង្កៀង​បំភ្លឺ​ភ្លើង​សញ្ញា​បត់​។​ល​។ ហើយ​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​ក្លាយជា​ឃាតករ​សម្លាប់​ជីវិត មនុស្ស នៅលើ​ដងផ្លូវ​សាធារណៈ​ជាច្រើន​បំផុត និង​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​សាធារណៈ​ក្នុងប្រទេស​កម្ពុជា ដែលមាន​មនុស្ស​ស្លាប់ និង​ច្រើន​ពាន់​អ្នក​ផ្សេងទៀត​រងរបួស​ធ្ងន់ ស្រាល ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខាតបង់​ថវិកា​ច្រើន​រយ​លាន​ដុល្លារ​៕ អត្ថ​ប​ទ៖ គង់ ហួន​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm