លោកប្រធានាធិបតី Donald Trump បាននិយាយថាប្រទេសជាច្រើន កំពុងអង្វរសុំកិច្ចព្រមព្រៀងពីលោក ខណៈរូបលោកបានចំអកដល់បណ្ដាមេដឹកនាំពិភពលោកដែលព្យាយាមចរចាជាមួយសហរដ្ឋអាមេរិក។

លោក Trump បាននិយាយក្នុងអំឡុងសុន្ទរកថានៅឯពិធីអាហារពេលល្ងាចរបស់គណៈកម្មាធិការសភាជាតិរបស់គណបក្សសាធារណរដ្ឋក្នុងទីក្រុងវ៉ាស៊ីនតោនថា លោកកំពុងប្រាប់អ្នកថា ប្រទេសទាំងនេះ កំពុងអង្វរចិត្តលោក ដើម្បីទទួលបានការបន្ធូរបន្ថយការដំឡើងពន្ធ។

លោកបានលើកពីមេដឹកនាំបរទេសមួយដែលដែលទទូចសុំអង្វរឲ្យរូបលោកធ្វើកិច្ចព្រមព្រៀង។
លោកក៏បានចំអកដល់មន្ត្រីបក្សសាធារណរដ្ឋផងដែរ ដែលបានលើកឡើងថា សភាអាមេរិកគួរតែទទួលយកការចរចាជាមួយប្រជាជាតិទាំងនេះ។ លោក Trump បានអះអាងថា ខ្ញុំសូមប្រាប់អ្នកទៅចុះថា អ្នកពុំមានសិទ្ធិចរចាដូចខ្ញុំទេ។
ការលើកឡើងរបស់លោកបានកើតឡើងតែប៉ុន្មានម៉ោងមុនពេលការដំឡើងពន្ធចូលជាធរមាន។ ការដំឡើងពន្ធ ដែលត្រូវបានប្រកាសនៅថ្ងៃទី ២ ខែមេសា អនុវត្តចំពោះប្រទេសភាគច្រើន ដោយមិនរាប់បញ្ចូលប្រទេសរុស្ស៊ី។
កាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ លោក Trump បានដំឡើងពន្ធបន្ថែមចំនួន ១០៤% លើទំនិញរបស់ចិន បន្ទាប់ពីប្រទេសចិនមិនព្រមដកពន្ធសងសឹករបស់ខ្លួនលើអាមេរិក៕