បុរសម្នាក់បានស្លាប់ ក្នុងករណីអគ្គីភ័យឆេះផ្ទះលក់អីវ៉ាន់ នៅខណ្ឌសែនសុខ

2021/12/04 02:18:28 am        804

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះអគ្គីភ័យ ឆាប់ឆេះផ្ទះលក់អីវ៉ាន់ចាប់ហួយមួយកន្លែង រងការខូចខាតទាំងស្រុង។ ហេតុការណ៍អគ្គីភ័យនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ផ្ទះជួល ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាបុរសដែលបានស្លាប់ក្នុងអណ្តាតភ្លើង នោះឈ្មោះ ហ៊ីង សំអុន អាយុ៥៤ ឆ្នាំ ជាអ្នករត់ម៉ូតូឌុប និង លក់អីវ៉ាន់ចាបហួយ ត្រូវភ្លើង ឆេះស្លាប់នៅក្នុងបន្ទប់ទឹកមានប្រពន្ធ ឈ្មោះ នាង ហម អាយុ ៥៣ឆ្នាំ មានកូន ប្រុស១ ស្រី១ នៅក្នុងបន្ទុក ។

តាមព័ត៌មានអោយដឹងថានៅមុនពេលកើតហេតុ គេបានឮសម្លេងផ្ទុះហ្គាស ហើយមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយឃើញស្រ្តីជាម្ចាស់ផ្ទះបានរត់ចេញមកក្រៅស្រែកអោយគេជួយ ដោយប្តីបានជាប់នៅក្នុងផ្ទះនោះ ។ភ្លាមៗប្រជាពលរដ្ឋ បានទាក់ទងរថយន្តពន្លត់អគ្គីភ័យ ចេញជួអន្តរាគមន៍ បាញ់ពន្លត់និងបាននាំគ្នា វាយទំលុះជញ្ជាំង ចូលបាញ់ពន្លត់ រួចក៏បានប្រទះឃើញ បុរសជាប្តីបានដេកស្លាប់ក្នុងបន្ទប់ទឹកទៅហើយ។

តាមស្រ្តីជាប្រពន្ធបានអោយសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ គាត់បានបើក ភ្លើង ដាំទឹក រួចដើរមកលាងចាននៅមុខផ្ទះ ។ចំណែកប្តីបានដើរទៅមើលធុងហ្គាស ស្រាប់តែ ផ្ទុះឆេះជាប់ប្តីគាត់នៅ ក្នុងផ្ទះនោះតែម្តង។

លោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថាក្តោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញបានចេញរថយន្តរបស់ការិយាល័យមកដល់ចំណុចកើតហេតុចំនួន០៩គ្រឿង និងប្រើប្រាស់អស់ចំនួន០៦គ្រឿង ស្មើរនឹង២៤ម៉ែត្រគូប ទើបរលត់ជាស្ថាពរ។ លោកនាយការិយាល័យបានបញ្ជាក់ផងដែរថា ចំពោះមូលហេតុបណ្ដាលមកពីផ្ទុះធុងហ្គាស៕អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm