ក្រុមហ៊ុននាំចូលនៅអាមេរិក ដែលច្របូកច្របល់ដោយសារពន្ធ បានត្រឹមតែនៅស្ងៀម និងរង់ចាំ

2025/04/10 10:49:02 pm        51

ក្រុមហ៊ុនអាមេរិកជាច្រើន បានរួសរាន់នាំទំនិញចូល ដើម្បីគេចពីអត្រាពន្ធគំរាមជាច្រើនរបស់ប្រធានាធិបតី លោក Donald Trump ដែលការនាំចូលបានកើនឡើងជិតដល់កម្រិតខ្ពស់បំផុត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ហើយឥឡូវនេះ ក្រុមហ៊ុនលក់រាយ និងនាំចូលផ្សេងទៀត កំពុងនៅស្ងៀម ដោយរង់ចាំភាពច្បាស់លាស់ថា តើកាតព្វកិច្ចពន្ធថ្មី នឹងត្រូវបានដាក់នៅទៅណាខ្លះ។

Vizion ដែលជាក្រុមហ៊ុនផ្ដល់កម្មវិធីតាមដានការដឹកជញ្ជូនតាមកុងតឺន័រ បានឲ្យដឹងថា ការកក់ការនាំចូលរបស់សហរដ្ឋអាមេរិក ចំពោះនាវាកុងតឺន័រធំៗ បានធ្លាក់ចុះ ៦៤ភាគរយ ពីចន្លោះថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែមីនា រហូតដល់ចន្លោះថ្ងៃទី១ និងទី៨ ខែមេសា ជាសប្តាហ៍ដែលលោក Trump បានប្រកាសពន្ធ «បដិការ» លើប្រទេសមួយចំនួន។

នាយកប្រតិបត្តិនៃក្រុមហ៊ុនលក់រាយ និងដឹកជញ្ជូន បានលើកឡើងថា ការណ៍ដែលម្ដងមាន និងម្ដងអត់ សម្រាប់ពន្ធគំរាមរបស់លោក Trump ក្នុងនោះរួមមានទាំងការផ្អាកកាលពីថ្ងៃទី៩ ខែមេសា ចំពោះអត្រាពន្ធដែលទើបដាក់ថ្មី ដោយមិនរាប់បញ្ចូលប្រទេសចិននោះ កំពុងធ្វើឲ្យដំណើរការពាណិជ្ជកម្មមិនរលូន។

ក្រុមហ៊ុនលក់រាយ ដែលជាធម្មតានឹងរៀបចំផែនការសម្រាប់ថ្ងៃឈប់សម្រាករដូវរងាដ៏ធំនោះ មិនបានបញ្ជាទិញជាធម្មតារបស់ពួកគេទៀតឡើយ សម្រាប់ការតុបតែងបុណ្យណូអែលពីរោងចក្រចិន។ ក្រុមហ៊ុន Amazon ត្រូវបានគេរាយការណ៍ថា បានលុបចោលការបញ្ជាទិញរដូវក្ដៅមួយចំនួនពីអាស៊ី។ 

លោក Trump កាលពីថ្ងៃទី៩ ខែមេសា បានដាក់ការផ្អាករយៈពេល ៩០ថ្ងៃលើការប្រមូលពន្ធ «បដិការ» របស់លោក ពោលគឺមិនដល់ ២៤ម៉ោងផង ក្រោយវិធានការនោះត្រូវបានដាក់ចេញ។ ប៉ុន្តែនៅក្នុងការបង្ហាញពីយុទ្ធសាស្ត្រ លោកបានដំឡើងពន្ធលើទំនិញផលិតដោយប្រទេសចិនពី ១០៤ភាគរយទៅ ១២៥ភាគរយ ដែលជាការបង្កើនការរបតគ្នាទៅវិញទៅមក រវាងប្រទេសនាំចូលដ៏ធំបំផុតរបស់ពិភពលោក និងប្រទេសនាំចេញដ៏ធំបំផុតរបស់ពិភពលោកដែលមានទីផ្សារហិរញ្ញវត្ថុសកល៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm