ទីតាំងលេងកម្សាន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងបរិស្ថាននៅក្រុងស្វាយរៀងខេត្តស្វាយរៀងត្រូវបានរៀបចំនិងកែលម្អរ

2025/04/10 11:46:13 pm        139

ស្វាយរៀង ៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា អនុវត្តតាមការណែនាំរបស់គណៈអភិបាលខេត្ត ពិសេសឯកឧត្តម ឌី វិទ្យា អនុប្រធានសហភាពយុវជនកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ស្ដីពីការរៀបចំតុបតែងកែលម្អក្រុងបង្កើនសោភណ្ឌ័ភាព ដើម្បីទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ និងពលរដ្ឋឲ្យមានចំណាប់អារម្មណ៍ចូលលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ រហូតមកដល់ពេលនេះក្រុងស្វាយរៀងដែលជាទីប្រជុំជននៃពលរដ្ឋខេត្តស្វាយរៀងត្រូវបានរដ្ឋបាលខេត្តសហការឧបត្ថម្ភបន្ថែមផងនោះសាលាក្រុងស្វាយរៀងបានធ្វើការរៀបចំតុបតែងកែលម្អសោភ័ណទីសាធារណៈ មន្ទីរអង្គភាពបានល្អនៅគ្រប់ស្ថាប័នរដ្ឋ ពិសេសភោជនីយដ្ឋាន ផ្ទះសំណាក់សណ្ឋាគារ ត្រូវបានរៀបចំជាបណ្ដើរៗដើម្បីត្រៀមទទួលភ្ញៀវចូលមកលេងកម្សាន្តស្នាក់នៅនិងហូបចុក។

   លោកអភិបាលក្រុងស្វាយរៀងបានបញ្ជាក់បន្ថែមថាក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលក្រុង និងរដ្ឋបាលខេត្តស្វាយរៀង បានត្រៀមកម្លាំងសម្រាប់សំអាតបរិស្ថានចំនួន៩០នាក់រថយន្តចំនួន៤គ្រឿង ក្នុងនោះកម្មករបម្រើការងារនៅក្នុងក្រុមហ៊ុនចំនួន៣០នាក់ និងយុវជននៅក្នុងសហភាពសហព័ន្ធយុវជនក្រុងចំនួន៦០នាក់។សំឡេង.......ទន្ទឹមនិងនោះដែរ ក្នុងនាមរដ្ឋបាលក្រុង លោកណុប ចំរើន ក៏បានអំពាវនាវដល់ពលរដ្ឋ ដែលមកលេងកម្សាន្តនៅតាមតំបន់គោលដៅ សូមចូលរួមសម្អាតបរិស្ថាន លើកកំពស់សោភណ្ឌ័ទីក្រុងស្អាតបរិស្ថានល្អ ខណៈដែលរដ្ឋបាលក្រុងបានដាក់ធុងសម្រាមនៅគ្រប់កន្លែងលេងកំសាន្តដើម្បីសុខភាពយើងទាំងអស់គ្នាផងដែរ ។


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        195
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm