លោក Merz៖ អាល្លឺម៉ង់ត្រលប់មកវិញហើយ ក្រោយឈានដល់កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាល

2025/04/11 12:07:41 am        62

ក្រុមអភិរក្សនិយមរបស់ប្រទេសអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Friedrich Merz បានឈានដល់កិច្ចព្រមព្រៀងជាមួយគណបក្សប្រជាធិបតេយ្យសង្គម ដើម្បីកាច់ចង្កូតប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប ដោយការព្រមព្រៀងនេះ កើតមានឡើងក្រោយរយៈ ៥ខែបន្ទាប់ពីរដ្ឋាភិបាលមុនបានដួលរលំ។

លោក Merz វ័យ ៦៩ឆ្នាំ បាននិយាយថា កិច្ចព្រមព្រៀងរបស់គណបក្សលោក ជាមួយនឹងដៃគូរបស់លោក បានបញ្ជូន «សញ្ញាដ៏រឹងមាំ និងច្បាស់លាស់» ដល់ប្រជាជនអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) ដែលថា ពួកគេនឹងទទួលបាន «រដ្ឋាភិបាលដ៏រឹងមាំដែលមានសមត្ថភាពធ្វើសកម្មភាព»។

ប្រទេសអាល្លឺម៉ង់ បានមាននូវឱនភាពសេដ្ឋកិច្ចរួចទៅហើយ មុនពេលដែលប្រទេសនេះ ទទួលរងនូវភាពចលាចលផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីពន្ធគយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump។

អមដោយការសន្យាថា នឹងបំពេញតាមការប្តេជ្ញាចិត្តផ្នែកការពារជាតិ និងធ្វើឲ្យការប្រកួតប្រជែងសេដ្ឋកិច្ចមានសន្ទុះឡើងវិញនោះ ឥស្សរជនដែលកំពុងរង់ចាំកាន់តំណែងអធិការបតីបាននិយាយថា៖ «សារដ៏សំខាន់ផ្ញើទៅកាន់លោក Donald Trump គឺថា ប្រទេសអាល្លឺម៉ង់បានវិលមកកាន់ផ្លូវត្រូវវិញហើយ»។

យ៉ាងណាក្ដី លោក Merz និងដៃគូព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះរបស់លោក បាននិងកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងក្លា ក្នុងការបញ្ចប់ភាពកម្សោយខាងនយោបាយរបស់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីគណបក្សប្រជាធិបតេយ្យគ្រិស្តសាសនារបស់លោក បានឈ្នះការបោះឆ្នោតសហព័ន្ធ នៅក្នុងខែកុម្ភៈ។

រូបលោកក៏ទើបតែបានឃើញផងដែរថា នៅក្នុងការស្ទង់មតិ ការគាំទ្រ ចំពោះគណបក្សរបស់លោក ស្ថិតនៅពីក្រោមក្រុមស្តាំនិយមជ្រុល ដែលប្រឆាំងអន្តោប្រវេសន៍ គឺគណបក្សជម្រើសផ្សេងសម្រាប់អាល្លឺម៉ង់ (AfD)។ ដោយប្រកាសពីកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាល លោក Merz បានសន្យាថា នឹងធ្វើកំណែទម្រង់ និងធ្វើឲ្យអាល្លឺម៉ង់មានស្ថិរភាព ដោយផ្តោតលើអន្តោប្រវេសន៍ សេដ្ឋកិច្ច និងការពារជាតិ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm