ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា ថ្កោលទោសសង្គ្រាមពាណិជ្ជកម្មអាមេរិកថា ជាការបញ្ចប់នៃសកលភាវូបនីយកម្មលោកខាងលិច

2025/04/11 12:21:02 am        63

ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានថ្កោលទោសពន្ធរបស់អាមេរិកលើទំនិញនាំចូលពីបណ្តាប្រទេសពិភពលោកភាគច្រើន ដោយនិយាយថា សង្គ្រាមពាណិជ្ជកម្មនេះ គឺជាការបញ្ចប់នៃសកលភាវូបនីយកម្មលោកខាងលិច។

លោកបាននិយាយទៅកាន់កិច្ចប្រជុំកំពូលលើកទី ៩ នៃសហគមន៍អាមេរិកឡាទីន និងបណ្តារដ្ឋការ៉ាអ៊ីប (CELAC) តាមរយៈតំណភ្ជាប់វីដេអូថា៖«សង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចំនួន ១៨៥ ពិភពលោក បាននាំឲ្យមានស្ថានភាពមួយ ដែលអាចត្រូវបានគេហៅថា ជាការបញ្ចប់នៃសកលភាវូបនីយកម្មលោកខាងលិច» ។

លោកបាននិយាយថា៖«នេះគឺជាការធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មអន្តរជាតិ និងច្បាប់សេដ្ឋកិច្ច កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។ អង្គការពាណិជ្ជកម្មពិភពលោក ត្រូវបានរុះរើដោយមីស៊ីលសង្គ្រាមពាណិជ្ជកម្ម» ។ «កាលពី ៦៥ ឆ្នាំមុន ទណ្ឌកម្មឯកតោភាគី និងការរឹតបន្តឹង ត្រូវបានដាក់លើប្រទេសគុយបា ក្រោយមកលើនីការ៉ាហ្គ័រ និងវ៉េណេហ្ស៊ុយអេឡា ហើយឥឡូវនេះ ដាក់ទៅលើពិភពលោកទាំងមូល» ។ លោកបានសង្កត់ធ្ងន់ថា វិធានការរបស់សហរដ្ឋអាមេរិក គឺមានគោលបំណងប្រឆាំងនឹង «ពិភពពលោកហុប៉ូល ដែលកំពុងកើតឡើងនេះ»។

កាលពីថ្ងៃទី ០២ ខែមេសានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីផែនការដាក់ពន្ធគយលើផលិតផលមកពី ១៨៥ប្រទេស។ ពន្ធ១០% ជាសកល បានចូលជាធរមាន នៅថ្ងៃទី ០៥ ខែមេសា ខណៈដែលពន្ធបុគ្គល នឹងចូលជាធរមាន ចាប់ពីថ្ងៃទី០៩ ខែមេសា។ លើសពីនេះ រដ្ឋបាលអាមេរិកបានកំណត់ពន្ធគយ ២៥% លើរថយន្តនាំចូលទាំងអស់ ចាប់ពីថ្ងៃទី ០៣ ខែមេសា។ លោក ត្រាំ ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នផងដែរ ជុំវិញស្ថានភាពសេដ្ឋកិច្ចនេះ។

កាលពីថ្ងៃពុធ លោក ត្រាំ បាននិយាយថា លោកកំពុងព្យួរពន្ធនាំចូលបន្ថែមសម្រាប់ប្រទេសមួយចំនួន ដែលបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេសម្រាប់ការចរចា រយៈពេល ៩០ថ្ងៃ។ ពួកគេនឹងប្រឈមមុខនឹងការយកពន្ធ ១០% ។

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm