សម្តេចតេជោ អំពាវនាវដល់ដៃគូអភិវឌ្ឍន៍ប្រទេសជាមិត្ត បន្តជួយគាំទ្រឱ្យកម្ពុជា​បានរួចផុត​ពីការ​គំរាមកំហែង​ដោយ​សារ​គ្រាប់​មីន​ត្រឹម​ឆ្នាំ២០២៥

2021/12/04 10:52:59 am        462

ភ្នំពេញ៖ ក្នុងសារលិខិតផ្ញើជូនចំពោះ «មិត្តវិស័យមីន» នៅព្រឹកថ្ងៃទី៤ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្តបន្តជួយគាំទ្រ ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥ ។

សម្តេច បានរំលឹកឡើងវិញថា៖ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បានទទួលនូវសិទ្ធិ និងសេរីភាពនៃការរស់រានមានជីវិតពេញលេញ។ ស្ថិតក្រោមគោលនយោបាយឈ្នះ ឈ្នះ នាចុង ឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជា​បាន​ទទួល​នូវ​សុខ​សន្តិភាព ស្ថិរភាព និងការឯកភាពជាតិពាសពេញផ្ទៃប្រទេសជាមួយ​នឹង​ការ​អភិវឌ្ឍ​លើគ្រប់​វិស័យ។

ទន្ទឹមនឹងនោះ កម្មវិធីបោសសម្អាតមីនមនុស្សធម៌ ត្រូវបាន ចាត់ទុកជាកម្លាំងចលករមួយ​យ៉ាង​សំខាន់​នាំ​មកនូវកិច្ចគាំពារ ​ការការពារសន្តិភាព ​សុវត្ថិភាព ​និងការអភិវឌ្ឍ ជូន​ដល់​ប្រជាជន​និង​ប្រទេសជាតិ។

កម្ពុជាបានធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយជោគជ័យគួរជាទីមោទនៈដោយប្រជាជនកម្ពុជាក៏​ដូចជា​សហគមន៍​អន្តរជាតិ បានទទួលស្គាល់​ អបអរសាទរ និងជួយគាំទ្រដល់វិស័យ សកម្មភាពមីន ដើម្បីឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាបន្តបន្ទាប់។

ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្តេចបានយកឱកាសនេះ អរគុណនិងវាយតម្លៃខ្ពស់​ជូនចំពោះដៃគូអភិវឌ្ឍប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌ទាំងអស់ ដែលបាននិងកំពុងផ្តល់​វិភាគ​ទាន​ដ៏ថ្លៃថ្ល​ និងមានតម្លៃ ជាថវិកា ​ឧបករណ៍សម្ភារៈ ​និងការកសាងសមត្ថភាព សម្រាប់​វិស័យ​សកម្មភាពមីននៅកម្ពុជា ​ព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ ក្នុងការចូលរួមការងារ​ថែរក្សា​សន្តិភាព​ការសង្គ្រោះជីវិត​ការកាត់​បន្ថយភាពក្រីក្រ ​និងការស្តារសេដ្ឋកិច្ចសង្គម។

ជាមួយគ្នានេះ សម្តេចបានអរគុណដល់ប្រតិបត្តិករជាតិ អន្តរជាតិ ដែលបាននិងកំពុងប្រតិបត្តិការ​បោសសម្អាតមីនលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ​ពោរពេញដោយបទពិសោធន៍ និង​វិជ្ជា​ជីវៈខ្ពស់ ​ជាពិសេសជូនបងប្អូនអ្នកដោះមីនទាំងអស់ ដែលកំពុងបំពេញបេសកកម្ម​ប្រកប​ដោយ​គ្រោះថ្នាក់ និងហានិភ័យខ្ពស់ ក្នុងការ ​រំដោះផ្ទៃដីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងចូលរួមដល់ការអភិវឌ្ឍជាតិ។

ជាថ្មីម្ដងទៀត សម្តេច បានអំពាវនាវយ៉ាងទទូចដល់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការ​សប្បុរសធម៌ ក៏ដូច ជាវិស័យឯកជនបន្តការជួយគាំទ្រ​ ផ្ដល់កិច្ចសហការ និងភាពជា​ដៃគូ​ឱ្យកាន់តែខ្លាំងក្លា ​ជាមួយអាជ្ញាធរមីនដែល​ ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យមីន ដើម្បី​ឱ្យ​កម្ពុជា​បានរួចផុតពីការ​គំរាមកំហែង​ដោយសារគ្រាប់មីន ​ត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្ត​ដែល​មានចែង​នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។

សម្តេចវន្តថា៖ យើងទាំងអស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើង​ជា​មួយគ្នា ដើម្បី«ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥»៕អត្ថបទ មុត សុទ្ធ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm