ទីក្រុងប៉េកាំង ថ្កោលទោសការលើកឡើងដែលមិនទទួលខុសត្រូវដែលថា ពលរដ្ឋចិនត្រូវរុស្ស៊ីជ្រើសរើសឲ្យប្រយុទ្វ ក្នុងសង្គ្រាម

2025/04/11 12:26:07 am        140

ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានភាគីក្នុងសង្គ្រាមអ៊ុយក្រែន ប្រឆាំងនឹងការធ្វើ «ការថ្លែងមិនទទួលខុសត្រូវ»បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ឌីមី ហ្សេឡិនស្គី ( Volodymyr Zelensky) បាននិយាយថា ទីក្រុងប៉េកាំងដឹងថា ពលរដ្ឋរបស់ខ្លួន កំពុងត្រូវបានជ្រើសរើសដោយរុស្ស៊ី ដើម្បីប្រយុទ្ធក្នុងជម្លោះ  នេះ។

លោក ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងគីវ មានព័ត៌មានលម្អិតអំពីជនជាតិចិនចំនួន ១៥៥នាក់ ដែលត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់ការលុកលុយរបស់ទីក្រុងមូស្គូ មួយថ្ងៃបន្ទាប់ពីបានអះអាងថា កងទ័ពអ៊ុយក្រែន បានចាប់ខ្លួនទាហានចិន ពីរនាក់ នៅក្នុងតំបន់ Donetsk ភាគខាងកើត។

នៅពេលសួរអំពីការអះអាងរបស់លោក ហ្សេឡិនស្គី នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង បានប្រាប់ «ភាគីពាក់ព័ន្ធ»ឲ្យជៀសវាងពីការធ្វើការអត្ថាធិប្បាយដែលគ្មានការទទួលខុសត្រូវបែបនេះ»។

អ្នកនាំពាក្យក្រសួងការបរទេសលោក Lin Jian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា៖«យើងនឹងណែនាំភាគីពាក់ព័ន្ធឲ្យទទួលស្គាល់តួនាទីរបស់ប្រទេសចិន ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់» ។

ប្រទេសចិន បានបង្ហាញពីខ្លួនឯងថា ជាភាគីអព្យាក្រឹត នៅក្នុងសង្គ្រាមរយៈពេល ៣ ឆ្នាំដ៏ជូរចត់នេះ បើទោះបីជាមានការរិះគន់ពីរដ្ឋាភិបាលលោកខាងលិចថា ទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយរុស្ស៊ី បានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងការទូតយ៉ាងសំខាន់ដល់ទីក្រុងមូស្គូក៏ដោយ ដោយមិនបានលើកឡើងពីអ៊ុយក្រែន ឬលោក ហ្សេឡិនស្គីទេ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm