ពលរដ្ឋប្រឈមការបាត់បង់ ខណៈទឹកជំនន់ជន់លិចផ្ទះសម្បែង និងដំណាំនៅភាគឦសានបូលីវី

2025/04/11 01:37:28 am        140

រដូវវស្សាដែលបានចាប់ផ្តើមនៅប្រទេសបូលីវីកាលពីខែវិច្ឆិកាឆ្នាំមុន បានបង្កឲ្យមានការជន់លិចធ្ងន់ធ្ងរនៅតំបន់ភាគឦសាន Beni ធ្វើឲ្យខូចខាតផ្ទះសម្បែង និងដំណាំរបស់ប្រជាពលរដ្ឋ ហើយនិងធ្វើឲ្យស្ថានភាពរស់នៅរបស់ពួកគេកាន់តែជួបការលំបាកខ្លាំង ។

ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ រងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ធ្វើឲ្យស្រែចម្ការ និងកសិដ្ឋានចិញ្ចឹមសត្វ រងការជន់លិច ធ្វើឲ្យមានហានិភ័យដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស និងជំរុញឲ្យតម្លៃស្បៀងអាហារក្នុងស្រុក ហក់ឡើងខ្ពស់ ។

នៅតាមទីក្រុងជាច្រើន ដូចជាទីក្រុង Puerto Almacen និងទីក្រុង Puerto Ballivian គ្រួសារទាំងមូល បានបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ និងស្វែងរកទីជម្រកបណ្តោះអាសន្ននៅតាមផ្លូវ ។

អ្នកស្រី Mayra Peralta គឺជាជនរងគ្រោះមួយរូប ដោយសារទឹកជំនន់ និយាយថា ពួកយើងបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកយើង ។ ជារៀងរាល់ថ្ងៃ ទឹកបានឡើងជាបន្តបន្ទាប់ ។

នៅទីក្រុង Loma Calatayud កសិករ Jesus Martinez បង្ហាញវាលស្រែរបស់លោករងការជន់លិច ហើយដំណាំដំឡូងមីរបស់លោក ខូចខាតគ្មានសេសសល់ ។ 

ទឹកជំនន់បូលីវីនៅរដូវវស្សានេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៥៩ម៉ឺននាក់ និងបានសម្លាប់មនុស្សយ៉ាងហោច ៥៥នាក់ ។

យោងតាមការអះអាងរបស់ក្រុមអ្នកជំនាញ បានឲ្យដឹងថា បម្រែបម្រួលអាកាសធាតុបានធ្វើឲ្យផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុ ជួនកាលបង្កគ្រោះរាំងស្ងួត ហើយជួនកាលទៀតបង្កឲ្យមានទឹកជំនន់ ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm