ឧបនាយករដ្ឋមន្ត្រី៖ កិច្ចពិភាក្សា រវាងអាមេរិក និងអ៊ុយក្រែន ស្ដីពីកិច្ចព្រមព្រៀងរ៉ែ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ

2025/04/11 01:39:21 am        133


ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olha Stefanishyna នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែមេសា) នេះ បាននិយាយថា ការពិគ្រោះយោបល់ផ្នែកបច្ចេកទេស រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន អំពីកិច្ចព្រមព្រៀងរ៉ែ នឹងចាប់ផ្តើមនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋងាមេរិក នាថ្ងៃសុក្រ ហើយនឹងមិនជ្រៀតជ្រែកដល់ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុផ្សេងទៀតរបស់ទីក្រុងគីវនោះឡើយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងប្រឹងប្រែងឲ្យមានកិច្ចព្រមព្រៀងរ៉ែទ្វេភាគី ដែលជាផ្នែកមួយនៃការជំរុញសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ លោកក៏មើលឃើញផងដែរថា វាជាមធ្យោបាយមួយ ដើម្បីទាញយកមកវិញនូវប្រាក់រាប់ពាន់លានដុល្លារដែលបានចំណាយលើជំនួយយោធាដល់ទីក្រុងគីវ ទោះបីជាជំនួយនេះមិនមែនជាប្រាក់កម្ចីក៏ដោយ។

អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោកស្រី Stefanishyna បានប្រាប់ថា ក្រុមរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ ហើយបានបន្ទរតាមជំហររបស់ទីក្រុងគីវ ដែលថា ការមានកិច្ចព្រមព្រៀងខាងមុខណាមួយ នឹងមិនប្រទាំងប្រទើសជាមួយកាតព្វកិច្ចដែលទាក់ទងនឹងជំនួយពីសហភាពអឺរ៉ុប (EU) ឬមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នោះឡើយ។

លោកស្រីបាននិយាយថា៖ «គ្មានអ្វីអាចត្រូវបានចរចាជាមួយអ៊ុយក្រែន ក្នុងវិធីមួយដែលនឹងធ្វើឲ្យខូចដល់ការប្តេជ្ញាចិត្ត និងកាតព្វកិច្ចដែលមានស្រាប់ដែលអ៊ុយក្រែនមាន ក្នុងនោះរួមមានទាំងការប្ដេជ្ញាផ្សេងៗផ្នែកហិរញ្ញវត្ថុផងដែរ។ នេះជាអ្វីដែលមិនស្ថិតនៅក្នុងទម្រង់ការចរចាណាមួយឡើយ»។

គួររំលឹកថា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមុនថា រដ្ឋបាលរបស់លោក Trump បានបង្ហាញសេចក្តីព្រាងកាន់តែទូលំទូលាយបន្ថែមទៀត សម្រាប់កិច្ចព្រមព្រៀងនេះ ដោយបានកែប្រែសំណើដើមរបស់ខ្លួន ហើយកំពុងមានគោលបំណងឲ្យទទួលបានសិទ្ធិពិសេសគ្រប់គ្រងធនធានក្រោមដីដ៏សម្បូរបែបរបស់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm