កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីការបាក់រលំដំបូលក្លឹបរាត្រីដ៏មហន្តរាយនៅសាធារណរដ្ឋដូមីនីក បានចូលដល់ដំណាក់កាលស្តារឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍។ អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ២២០នាក់។

អ្នកកាន់ទុក្ខ បានយំនៅខាងក្រៅក្លឹប Jet Set ក្នុងទីក្រុង Santo Domingo ខណៈក្រុមបុគ្គលិក រៀបចំគំនរបាក់បែក។
ដំបូលក្លឹបរាត្រី បានបាក់រលំក្រោយពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារសប្តាហ៍នេះ។ ចាប់តាំងពីពេលនោះមក ក្រុមគ្រួសារដែលស្ថិតក្នុងអារម្មណ៍អន្ទះសារ បានមកប្រមូលផ្ដុំគ្នានៅខាងក្រៅគំនរបាក់បែកអគារក្លឹបរាត្រីដើម្បីទទួលបានដំណឹងអំពីសាច់ញាតិដែលនៅបាត់ខ្លួន។

សោកនាដកម្មបានកើតឡើងក្នុងអំឡុងពេលការប្រគុំតន្ត្រីរបស់តារាចម្រៀងដ៏មានប្រជាប្រិយភាពរបស់សាធារណៈរដ្ឋដូមីនីក។ ការប្រគុំតន្ត្រីនេះ បានទាក់ទាញអ្នកនយោបាយ អត្តពលិក និងឥស្សរជនលេចធ្លោជាច្រើននាក់។
វានៅតែមិនទាន់ច្បាស់នៅឡើយទេ ថាតើមានមនុស្សប៉ុន្មាននាក់នៅខាងក្នុងក្លឹបរាត្រី នៅពេលដែលវាបានបាក់រលំ ហើយរដ្ឋាភិបាលបាននិយាយថា មូលហេតុនៃឧបទ្ទវហេតុនេះនឹងត្រូវបានស៊ើបអង្កេតនៅពេលដែលកិច្ចខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះ បិទបញ្ចប់។