អ៊ីស្រាអែល នឹងពង្រីកតំបន់សន្តិសុខបន្ថែមទៀត នៅភាគខាងត្បូងហ្កាហ្សាខណៈមនុស្សបន្តស្លាប់រាល់ថ្ងៃនិងគ្មានអាហារ

2025/04/11 06:58:06 pm        92

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា ខ្លួននឹងពង្រីកបន្ថែមទៀត នូវអ្វីដែលខ្លួនហៅថា តំបន់សន្តិសុខ ក្នុងដែនដីហ្កាហ្សា រួមបញ្ចូលទាំងទីក្រុងរ៉ាហ្វា(Rafah) ភាគខាងត្បូងក្នុងដែនដីហ្កាហ្សា។

អំឡុងដំណើរទៅកាន់តំបន់នោះលោក Israel Katz បានលើកឡើងថា យោធាកំពុងបង្រួមតំបន់ហ្កាហ្សាឲ្យកាន់តែតូច និងឯកាបន្ថែមទៀត ដើម្បីសង្កត់ក ក្រុមហាម៉ាសឲ្យដោះលែងចំណាប់ខ្មាំងដែលកំពុងនៅក្នុងដៃពួកគេ។

យោធាបានក្ដោបក្ដាប់តំបន់ព្រំដែនទាំងស្រុករបស់ដែនដីប៉ាឡេស្ទីន ដែលខ្លួនចាត់ទុកជាតំបន់ទ្រនាប់ដើម្បីទប់ស្កាត់ការវាយប្រហារនានា។ សព្វថ្ងៃដើម្បីតែកម្ចាត់ក្រុមហាម៉ាស អ៊ីស្រាអែលនៅតែបន្តទាំងការទម្លាក់គ្រាប់ពីលើអាកាស ទាំងវាយប្រហារថ្មើរជើង បន្តផ្ដាចក់ជីវិតមនុស្សជាច្រើនរាល់ថ្ងៃ។  

ការពង្រីកដើម្បីគ្រប់គ្រងទៅក្រុង Rafah និងតំបន់ជាច្រើនជុំវិញនោះ ដែលបង្កើតបានស្ទើរតែ១ភាគ៥នៃដែនដីហ្កាហ្សា បានកើតមានឡើង ក្រោយយោធាបានចេញបញ្ជាជម្លៀសជនស៊ីវិល និងបង្កើតជាច្រករបៀងថ្មីមួយផ្ដាច់តំបន់ទាំងនោះចេញពីក្បែរទីក្រុង Khan Younis។

២ភាគ៣នៃដែនដីហ្កាហ្សា ត្រូវបានកំណត់ជាតំបន់ហាមឃាត់ ឬដាក់ក្រោមបញ្ជាជម្លៀស ចាប់តាំងពីអ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធាជាថ្មីវាយលុកលើក្រុមហាម៉ាស កាលពីថ្ងៃទី១៣មីនា បន្ទាប់ពីការដួលរលំបទឈប់បាញ់រយៈបេល២ខែ សម្លាប់មនុស្សជិត១.០០០នាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ។

អង្គការខាងលើនិយាយថា ពលរដ្ឋប៉ាឡេស្ទីនប្រមាណ៣៩០.០០០នាក់ ជិត១ភាគ៥ នៃចំនួនពលរដ្ឋសរុប២,១លាននាក់ ត្រូវបានភៀសខ្លួនជាថ្មីទៀត ដោយគ្មានកន្លែងសុវត្ថិដែលត្រូវទៅនោះទេ។

អង្គការសហប្រជាជាតិ ក៏បានព្រមានផងដែរថាការផ្គត់ផ្គង់អាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈ បានអស់ព្រោះតែអ៊ីស្រាអែលបិទផ្លូវនាំជំនួយមនុស្សធម៌ចូលហ្កាហ្សាចាប់តាំងពីថ្ងៃទី២មីនាមក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        64
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        60
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm