មនុស្សជិត ១០០នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសឥណ្ឌា និងនេប៉ាល់

2025/04/11 07:43:27 pm        82

ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មនុស្សជិត ១០០នាក់ បានស្លាប់ចាប់តាំងពីថ្ងៃពុធ ០៩ មេសា សប្ដាហ៍នេះមក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងវាយប្រហារផ្នែកខ្លះនៃប្រទេសឥណ្ឌា និងនេប៉ាល់ ហើយទីភ្នាក់ងារអាកាសធាតុបានព្យាករថា នឹងមានភ្លៀងធ្លាក់កក់ខែកាន់តែច្រើនទៀតសម្រាប់តំបន់នេះ។

ក្រសួងឧតុនិយមឥណ្ឌា (IMD) កាលពីថ្ងៃពុធ បានបង្កើនការព្រមានពីគ្រោះថ្នាក់ជាច្រើនសម្រាប់ប្រទេសនេះ ជាមួយនឹងស្ថានភាពរលកកម្ដៅនៅតំបន់ភាគខាងលិច និងផ្គររន្ទះដ៏ខ្លាំងក្លានៅតំបន់ភាគខាងកើត និងកណ្តាល។

មន្រ្តីក្នុងតំបន់និយាយថា នៅរដ្ឋ Bihar ភាគខាងកើតឥណ្ឌា មនុស្សយ៉ាងតិច ៦៤នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងភ្លៀងចាប់តាំងពីថ្ងៃពុធមក ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សជាង ២០នាក់បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh ដែលមានប្រជាជនច្រើនបំផុតរបស់ឥណ្ឌា។

ជាមួយគ្នានេះ មន្ត្រីអាជ្ញាធរគ្រោះមហន្តរាយជាតិរបស់ប្រទេសជិតខាង នេប៉ាល់ បាននិយាយថា រន្ទះបាញ់ និងភ្លៀងធ្លាក់ខ្លាំងក៏បានសម្លាប់មនុស្សយ៉ាងតិច ៨នាក់ផងដែរក្នុងប្រទេសនេះ។

រដូវមូសុងជាធម្មតាចាប់ផ្តើមនៅខែមិថុនា នៅភាគខាងត្បូងឥណ្ឌា និងនេប៉ាល់ ហើយខែរដូវក្តៅនាពេលថ្មីៗនេះ កើតមានរលកកម្ដៅដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សជាច្រើន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm