មនុស្ស១៦នាក់ស្លាប់ ក្នុងការបាញ់ផ្លោងដោយទាហានប៉ារ៉ា ទៅលើជំរំភៀសខ្លួននៅស៊ូដង់ខាងលិច

2025/04/11 10:11:28 pm        56

អង្គការមិនមែនរដ្ឋាភិបាល Sudanese Doctors Network បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស១៦នាក់បានស្លាប់ និង២៥នាក់ផ្សេងទៀតបានរងរបួស ក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំ កាលពីថ្ងៃព្រហស្បតិ៍ធ្វើឡើងដោយកងកម្លាំងគាំទ្ររហ័ស(RSF) ទៅលើជំរំជនភៀសខ្លួនមួយកន្លែងនៅប្រទេសស៊ូដង់ភាគខាងលិច។

សេចក្តីថ្លែងការណ៍និយាយថា កងកម្លាំងគាំទ្ររហ័ស(RSF) បានចាប់ផ្តើម «ការវាយប្រហារដោយកាំភ្លើងធំដោយចេតនា» ទៅលើជំរំភៀសខ្លួន Abu Shouk នៅទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur។ ទន្ទឹមនឹងនេះ ក្រុមអ្នកស្ម័គ្រចិត្ត Emergency Room បាននិយាយថា អ្នកស្លាប់មាន១៦ នាក់ ខណៈអ្នករងរបួសមាន ២៥ នាក់។ 

កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងគាំទ្ររហ័ស(RSF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបង្កើតការគ្រប់គ្រងពេញលេញលើមូលដ្ឋានយុទ្ធសាស្ត្រ ក្រុង Um Kadada ក្នុងរដ្ឋ North Darfur ដែលបានសម្លាប់អ្នកប្រយុទ្ធរាប់រយនាក់មកពីកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងរឹបអូសបាន «រថយន្តប្រយុទ្ធបំពាក់យ៉ាងពេញលេញមានអាវុធ និងគ្រាប់រំសេវជាច្រើន» ដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ។

ក្រុមឃ្លាំមើលវិបត្តិដែលបាននិយាយលើកឡើងដោយអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសស៊ូដង់ បានជាប់គាំងនៅក្នុងជម្លោះដ៏បង្ហូរឈាមរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់២៩.៦៨៣នាក់ ហើយយោងតាមការប៉ាន់ប្រមាណពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិបាននិយាយឲ្យដឹងថា ជម្លោះ បានធ្វើឱ្យមនុស្សជាង១៥លាននាក់ភៀសខ្លួនទាំងនៅក្នុង និងក្រៅប្រទេសស៊ូដង់។

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm