UN៖ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល គំរាមកំហែងដល់ការផ្លាស់ប្តូរនយោបាយដ៏ផុយស្រួយរបស់ស៊ីរី

2025/04/11 10:19:14 pm        55

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការបន្តការវាយប្រហារដោយយោធា របស់អ៊ីស្រាអែល កំពុងគំរាមកំហែងដល់ការផ្លាស់ប្តូរនយោបាយដ៏ផុយស្រួយរបស់ប្រទេសស៊ីរី និងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាព។

ថ្លែងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ លោក Khaled Khiari ជំនួយការអគ្គលេខាធិការទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាព បាននិយាយថា ការវាយប្រហារតាមអាកាសរាប់រយដងរបស់ អ៊ីស្រាអែល បានកើតឡើង នៅទូទាំងប្រទេសស៊ីរី ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់ លោក អា   សាដ ក្នុងខែធ្នូ ឆ្នាំ ២០២៤ ពោលគឺនៅភាគនិរតី ឆ្នេរសមុទ្រ ភាគឦសាន ទីក្រុងដាម៉ាស ហាម៉ា (Hama) និង និងហូម (Homes)។

កាលពីថ្ងៃទី ០៣ ខែមេសា មានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាច្រើន ក្នុងប្រទេសស៊ីរី រួមទាំងនៅទីក្រុងដាម៉ាស អាកាសយានដ្ឋានយោធា Hama និងអាកាសយានដ្ឋានយោធា នៅទីក្រុងហូម ដែលជាការការកើនឡើងយ៉ាងទូលំទូលាយបំផុត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការវាយប្រហារដំណាលគ្នា នៅក្នុងទីក្រុង Daraa ត្រូវបានគេរាយការណ៍ថា បានបណ្តាលឲ្យជនស៊ីវិល ៩នាក់ រងរបួស។

លោក Khiari បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងជាសាធារណៈថា ខ្លួនបានសាងសង់ទីតាំងជាច្រើន នៅក្នុងតំបន់នៃការបំបែកខ្លួន នៅខ្ពង់រាប Golan Heights ខណៈដែលមន្ត្រីអ៊ីស្រាអែល ក៏បាននិយាយអំពីចេតនារបស់ប្រទេសនេះ ក្នុងការបន្តនៅក្នុងប្រទេសស៊ីរី «សម្រាប់អនាគតដ៏ខ្លីខាងមុខ»។ «ការពិតជាក់ស្តែងបែបនេះ គឺមិនងាយដកថយទៅវិញទេ។ ពួកគេ កំពុងគំរាមកំហែងដល់ការផ្លាស់ប្តូរនយោបាយដ៏ផុយស្រួយរបស់ប្រទេសស៊ីរី»។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm