ប្រមុខការទូត៖ ប្រទេសEUខ្លះ ប្រឆាំងចំពោះការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីសម្រាប់តម្រូវការរបស់អ៊ុយក្រែន

2025/04/11 10:28:50 pm        69

តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Kaja Kallas បាននិយាយថា ប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប បានជំទាស់ជាដាច់ខាតចំពោះការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅលោកខាងលិច សម្រាប់បំពេញតម្រូវការរបស់អ៊ុយ  ក្រែន។

លោកស្រី បានបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ERR របស់ប្រទេសអេស្តូនីថា៖«នៅពេលនិយាយអំពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកនោះ យើងកំពុងពិភាក្សាជាមួយរដ្ឋជាសមាជិកទាំង២៧។ យើងកំពុងរៀបចំ ស្របពេលមានហានិភ័យជាក់លាក់ ហើយយើងត្រូវរកវិធី ដើម្បីដោះស្រាយពួកគេ។ ក្រៅពីនេះ ប្រទេសមួយចំនួន មានការប្រឆាំងយ៉ាងដាច់ហង្ការចំពោះការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី»។ 

លោកស្រី Kallas បានបដិសេធមិនបញ្ចេញឈ្មោះប្រទេសទាំងនោះ។ ប្រមុខរបស់សហភាពអឺរ៉ុបរូបនេះ បានបន្ថែមថា៖«ខ្ញុំនឹងមិនដាក់ឈ្មោះពួកគេទេ ប៉ុន្តែអ្នកអាចអានអំពីអ្វីគ្រប់យ៉ាងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ហើយនឹងមិនពិបាកក្នុងការដោះស្រាយបញ្ហានេះទេ»។

លោកស្រី Kallas បានប្រកាសនាពេលកន្លងទៅថា សហភាពអឺរ៉ុប មានបំណងផ្តល់ឲ្យអ៊ុយក្រែននូវប្រាក់ចំណេញចំនួន ២,១ពាន់លានអឺរ៉ូពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានបង្កកនោះ។

សហភាពអឺរ៉ុប កាណាដា អាមេរិក និងជប៉ុន បានរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលមានតម្លៃប្រហែល ៣០០ ពាន់លានដុល្លារ បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូ។ ក្នុងចំណោមនោះ ប្រហែល ៥-៦ ពាន់លានដុល្លារ ត្រូវបានកាន់កាប់ នៅសហរដ្ឋអាមេរិក ខណៈដែលភាគច្រើននៃពួកវា នៅអឺរ៉ុប រួមទាំងនៅក្រុមហ៊ុនទីផ្សារមូលធន Euroclear ក្នុងប្រទេសបែលហ្ស៊ិក ដែលជាកន្លែងរក្សាទុកប្រាក់ ២១០ពាន់លាន  ដុល្លារ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បានព្រមានមុននេះថា ទីក្រុងមូស្គូ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ជាការឆ្លើយតបទៅនឹងការផ្ទេរប្រាក់ចំណេញដ៏មានសក្តានុពល ពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ទៅកាន់អ៊ុយក្រែន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        52
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        82
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm