EU អាចដាក់ពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បើកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយលោក Trump បរាជ័យ

2025/04/11 10:57:05 pm        58

ប្រមុខសហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen បានប្រាប់សារព័ត៌មាន Financial Times កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែមេសា) ថា EU បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់វិធានការពាណិជ្ជកម្មដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន ហើយអាចនឹងដាក់បន្ទុកពន្ធដ៏ធ្ងន់លើក្រុមហ៊ុនឌីជីថលរបស់សហរដ្ឋអាមេរិក ប្រសិនបើការចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump បរាជ័យ។

សេចក្ដីរាយការណ៍របស់សារព័ត៌មាននេះ បានបន្ថែមថា EU នឹងស្វែងរកកិច្ចព្រមព្រៀងដែលមានតុល្យភាពទាំងស្រុងជាមួយទីក្រុងវ៉ាស៊ីនតោន អំឡុងការផ្អាករយៈពេល ៩០ថ្ងៃរបស់លោក Trump ក្នុងការអនុវត្តពន្ធនាំចូលបន្ថែម។

ប៉ុន្តែក្នុងពេលជាមួយគ្នា លោកស្រីបានព្រមានថា ប្លុកក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រីកយ៉ាងខ្លាំងក្លានូវសង្រ្គាមពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិក ចំពោះសេវាកម្មនានា ប្រសិនបើកិច្ចពិភាក្សាទាំងនោះបរាជ័យ ដែលអាចរួមបញ្ចូលទាំងការយកពន្ធលើប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មឌីជីថល ដែលនឹងប៉ះពាល់ដល់ក្រុមបច្ចេកវិទ្យាជាច្រើន ដូចជា Meta និង Google របស់ Alphabet ជាដើម។

លោកស្រី der Leyen បាននិយាយថា សង្គ្រាមពាណិជ្ជកម្មរបស់លោក Trump បានបណ្តាលឲ្យមាន «ការប្រែប្រួលឡើងចុះទាំងស្រុង នៅក្នុងពាណិជ្ជកម្មសកល»។ លោកស្រីបានបន្ថែមថា៖ «វាជាចំណុចរបត់មួយជាមួយសហរដ្ឋអាមេរិក ដោយគ្មានអ្វីត្រូវសង្ស័យឡើយ។ យើងនឹងមិនត្រលប់ទៅស្ថានភាពដដែលទៀតទេ»។

លោកស្រីប្រធានបានបញ្ជាក់ថា គណៈកម្មការនេះធ្លាប់បានព្យាយាមចរចាជាមួយអាមេរិក ប៉ុន្តែត្រូវបានប្រាប់ឲ្យរង់ចាំរហូតដល់ការប្រកាសរបស់លោក Trump នៅថ្ងៃទី២ ខែមេសា ដែលបានដាក់ពន្ធ ២០ភាគរយលើ EU៕


អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        12
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        10
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm