ខេត្តព្រះវិហាររៀបចំព្រឹត្តិការណ៍ «ព្រះវិហារសង្ក្រាន្ត» រយៈពេល៣ថ្ងៃ មានការតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់សក្តានុពលនៃខេត្ត

2025/04/11 11:31:32 pm        560

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ ព្រះវិហារសង្ក្រាន្ត ​ឆ្នាំ២០២៥ ទ្រង់ទ្រាយធំជាងឆ្នាំមុនៗ និងមានការលេងល្បែងប្រជាប្រិយខ្មែរច្រើនប្រភេទ មានរៀបចំតំបន់សើម ព្រមទាំងមានការប្រគុំតន្ត្រីខ្នាតធំ និងមានបាញ់កាំជ្រួចផងដែរ​ នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ។

ក្នុងសេចក្តីជូនដំណឹងនោះ មានខ្លឹមសារដូច្នេះថា រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមគោរព​ជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស វិស័យឯកជន បងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ គស.២០២៥ ដែលនឹងឈានមកដល់នាពេល​ខាងមុខនេះ រដ្ឋបាលខេត្ត នឹងរៀបចំព្រឹត្តិការណ៍ ព្រះវិហារសង្ក្រាន្ត ​ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។

ការរៀបចំព្រឹត្តិការណ៍ ព្រះវិហារសង្ក្រាន្ត ​ឆ្នាំ២០២៥ នេះ គឺជាការចូលរួមអនុវត្តតាម​អនុសាសន៍ដ៏​ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបរិបទប្រទេសជាតិ​មានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ ម្យ៉ាងវិញទៀត ដើម្បីចូលរួមអបអរសាទរ​ទទួល​ទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។

ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រីប្រពៃណី និងសម័យ ប្រដាល់គុនខ្មែរ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជាប្រិយគ្រប់​ប្រភេទ និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីចូលរួមកម្សាន្ត​សប្បាយរីករាយ​ឱ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួម ចំណែកលើកកម្ពស់វប្បធម៌​ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រះវិហារ ។

សូមបញ្ជាក់ផងដែរថា កាលពីសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំ​គណៈប្រតិភូ​មន្ត្រីរាជការខេត្ត និង ក្រុមការងារ ស.ស.យ.ក របស់ខេត្ត អញ្ជើញទៅកាន់ទីសក្ការៈបូជា ពេយលោកតាឌី ​ដើម្បីធ្វើពិធីអុជធូបបួងសួងសុំសេចក្តីសុខ សិរីមង្គល ជូនដល់ប្រជាពលរដ្ឋ​ទូទាំងខេត្ត ជាពិសេសកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារ​បូរណភាពទឹកដី នៅខ្នងភ្នំ​ប្រាសាទព្រះវិហារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដឹកនាំគណៈប្រតិភូ អញ្ជើញទៅបោះជំរុំលើភ្នំដង​រែក ប្រាសាទព្រះវិហារ ក្នុងតំបន់ប្រវត្តិសាស្ត្រតេជោ៥មករា ជាទីបញ្ជាការកងពលតូចអន្តរាគមន៍​លេខ៨ ក្នុងស្រុកជាំក្សាន្ត ក្រៅពីការសាកសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត រួមទាំងគណៈប្រតិភូ រៀបចំ​អាហារសាមគ្គីជាមួយភាគីថៃ-កម្ពុជា នៅលើភ្នំដងរែកច្រកតាផាវ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្រោមបរិយាកាសពោរពេញដោយភាពស្និទ្ធស្នាល និងសាមគ្គីភាព។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានថ្លៃងកោតសរសើរ និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់បងប្អូនទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែង​បំពេញភារកិច្ចដោយមិនខ្លាចនឿយហត់​ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព ដែលយើងទាំង​អស់គ្នាបានខិតខំកសាង និងថែរក្សាអស់រយៈពេលជាយូរមកហើយនេះ៕





អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm