សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ព្រួយបារម្ភគ្រោះថ្នាក់ពីការប្រើផលិតផលខុសបច្ចេកទេស របស់ក្រសួងសុខាភិបាល

2021/12/04 10:17:13 pm        1.1 K

សៀមរាប ៖ សមាគមគ្រូពេទ្យសើស្បែកកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ជាមួយក្រុមគ្រូពេទ្យជំនាញនៅក្រៅប្រទេស ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាព ក៏ដូចជាពង្រឹងចំណេះបន្ថែមទៀតដល់សមាជិករបស់ខ្លួន ក្នុងការព្យាបាលជម្ងឺសើស្បែក ជូនដល់ប្រជាពលរដ្ឋនៅកម្ពុជា ។

កិច្ចប្រជុំនេះធ្វើឡើង នៅខេត្ដសៀមរាប តាមប្រព័ន្ធហ៊្សូម មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី ៤ខែធ្នូឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា និងជានាយករង​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ​បានថ្លែងថា​ នេះជាលើកទី៦ហើយ ​ដែលសមាគមគ្រូពេទ្យសើស្បែកកម្ពុជា និង​ក្រុមគ្រូពេទ្យជំនាញ ​បានបើកកិច្ចប្រជុំពង្រឹង​សាមគ្គីភាព ​ក៏​ដូចជា​សមត្ថភាពរបស់ខ្លួន បន្ថែមទៀត​ដល់ក្រុមគ្រូពេទ្យជំនាញ ក្នុងការព្យាបាលជំងឺសើស្បែក​ដល់ប្រជាពលរដ្ឋខ្មែរ​ឱ្យ​មាន​ប្រសិទ្ធិភាព​ស្របតាមស្ដង់ដារក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិតបន្ដថា ជម្ងឺសើស្បែកដែលលោកបានជួបប្រទះជាច្រើនមកហើយ និង​បាន​លើក​យកមកបង្ហាញក្នុងកិច្ចប្រជុំ និងឱ្យអ្នកជំនាញផ្លាស់ប្ដូរបទពិសោធន៍គ្នា​ ក្នុងនោះមានដូចជា ជម្ងឺតាអក ជម្ងឺតាអកនេះ ជាជម្ងឺមួយដែលកើតឡើងដោយសារការបះ ហើយរោល ឬហៅថា ( អាឡែកស៊ី ) ​ក្រៅពីនេះ​មានជម្ងឺ ​ផ្សឹតសើស្បែក ​ជម្ងឺដែលបណ្ដាលមកពីបាក់តេរីសើរស្បែក មាន​ដូចជារើម ​ជម្ងឺ​ពងបែកជាដើម ​ជម្ងឺ​មុខកើតមុន​ ជម្ងឺជាំមុខ ជម្ងឺឃ្លង់ល្ពៅ និងជម្ងឺកន្ទាលត្រអាក។លោកបន្ដថា ការប្រើផលិតផលសើស្បែកដែលមិនមានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ របស់​ក្រសូងសុខាភិបាល ​បណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយផលិតផល​ទាំងនោះ​ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ​ដោយមិនមានការអនុញ្ញាត។

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានបន្ថែមថា ទោះបីជំងឺប្រភេទសើស្បែកបែបណាក៏ដោយ សូម​កុំទុកយូរ រហូតទៅដល់ការរាលដាល​ធ្ងន់ធ្ងរឲ្យសោះ ​នៅពេលដែលយើងដឹងថា ​សុខភាពមិនស្រួល ឬអាការៈស្បែក ​មាន​សភាព​កន្ទួល​ខុសប្លែក គួរឲ្យសង្ស័យ គឺយើងត្រូវប្រញាប់​ទៅរក​គ្រូពេទ្យ​ព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីគ្រូពេទ្យពិនិត្យនិងព្យាបាលឆាប់ជាសះស្បើយផងដែរ។

លោក ក៏បានអំពាវនាវដល់ពលរដ្ឋអោយពិនិត្យទៅលើផលិតផលថែទាំស្បែក ឬឡេលាបស្បែក ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមអោយបានច្បាស់លាស់មុននឹងទិញវាមកប្រើ។ជាមួយគ្នានោះ ​សមាគមក៏​បានជ្រើសរើសថ្នាក់ដឹកនាំថ្មីអោយបន្ដវេន​ក្នុងរយៈពេលពីរឆ្នាំម្ដង បន្ទាប់ពី​​បានបង្កើតឡើង​អស់រយៈពេលជាឆ្នាំកន្លងមកហើយនោះ ។

លោក បានបន្ដថា ក្រោយពីមានការបង្កើតឡើង ​សមាគមគ្រូពេត្យសើស្បែកកម្ពុជា ប្រជាពលរដ្ឋ​និងក្រុមគ្រូពេទ្យ ​ហាក់មានការយកចិត្ដទុកដាក់ខ្លាំង​ក្នុងការព្យាបាលជំងឺ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm