កូរ៉េខាងត្បូងដាក់ទណ្ឌកម្មលើក្រុមហ៊ុនរុស្ស៊ីជុំវិញការរំលោភបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ

2025/04/12 01:06:42 am        110

ក្រសួងការបរទេសរបស់ប្រទេសនេះ បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់ទណ្ឌកម្មលើនាវាមួយគ្រឿង ក្រុមហ៊ុនពីរ រួមទាំងជនជាតិរុស្ស៊ីម្នាក់ និងបុគ្គលពីរនាក់ ជុំវិញការចោទប្រកាន់ថា បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ទណ្ឌកម្មនេះ អនុវត្តចំពោះនាវាដែលមិនបានចុះបញ្ជីឈ្មោះ Sunrise 1 ដែលដំណើរការដោយក្រុមហ៊ុន Xiangrui Shipping ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ក៏ដូចជាពលរដ្ឋចិនពីរនាក់ ដែលធ្វើការជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនដឹកជញ្ជូន។ ក្រុមហ៊ុនរុស្ស៊ី Consul DV ក៏ រងទណ្ឌកម្មផងដែរ។

ការរឹតបន្តឹងនេះ គឺទាក់ទងទៅនឹងឧបទ្ទវហេតុមួយ ដែលបានកើតឡើងកាលពីខែមិថុនា ឆ្នាំមុន នៅពេលដែលអាជ្ញាធរកូរ៉េខាងត្បូង បានឃាត់នាវា Sunrise 1 នៅក្នុងដែនទឹករបស់ពួកគេ។ តាមការត្រួតពិនិត្យគេបានរកឃើញថា មានផ្ទុករ៉ែដែកចំនួន ៥.០២០តោន។ យោងតាមកូរ៉េខាងត្បូងបានឲ្យដឹងថា នាវានេះបានចាកចេញពីកំពង់ផែ Chongjin របស់កូរ៉េខាងជើង នាពេលថ្មីៗនេះ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហាមប្រាមការធ្វើពាណិជ្ជកម្មបែបនេះ ជាមួយក្រុងព្យុងយ៉ាង។ ក្រុមហ៊ុន  រុស្ស៊ី Consul DV ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនបញ្ជូនទំនិញ។ អាជ្ញាធរកូរ៉េខាងត្បូង បានធ្វើការស៊ើបអង្កេតលើបញ្ហានេះ។

ដោយសារទណ្ឌកម្មនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងឥឡូវនេះ ត្រូវតែទទួលបានការអនុញ្ញាតពីអាជ្ញាធរនៃសាធារណរដ្ឋកូរ៉េ ដើម្បីធ្វើអាជីវកម្មជាមួយបុគ្គល និងនីតិបុគ្គលដែលត្រូវផ្តល់សិទ្ធិឲ្យ។ នាវា Sunrise 1 ក៏ត្រូវតែទទួលបានការអនុញ្ញាតឲ្យចូលកំពង់ផែកូរ៉េខាងត្បូងផងដែរ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        244
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        285
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        264

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm