Update៖ រថយន្ត២គ្រឿងបុកគ្នាបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ និង ៦នាក់ទៀតរងរបួសធ្ងន់

2021/12/04 03:46:54 pm        748

កំពត៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស្ទូចដឹកគ្រឿងសំណង់ និងរថយន្តតូរីសដឹកអ្នកដំណើរ នៅវេលាម៉ោង ១០និង ៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថតិក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ​គេឃើញ​រថយន្តបង្ករ ម៉ាកហ៊ីណូ ពណ៌ស ជាប្រភេទរថយន្តស្ទូចដឹកគ្រឿងសំណង់ បើកបរក្នុងទិសដៅ​ពីលិច​មកកើត ហើយរថយន្តដឹកអ្នកដំណើរម៉ាកតូរីស ​ស៊ាំងយ៉ុង ១២កៅអី បានធ្វើដំណើរក្នុង​ទិសដៅ​ផ្ទុយគ្នា​ពីទិសខាងកើតទៅលិច។ លុះដល់កន្លែងកើតហេតុស្រាប់តែរថយន្តស្ទូចផ្ទះកង់ ហើយក៏រេ​ចង្កូត​បុករថយន្តដឹកអ្នកដំណើរពេញទំហឹងរួចធ្លាក់ពីផ្លូវទាំងពីរគ្រឿង។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តដែលបង្ករម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8518 បើកបរដោយឈ្មោះ រ៉ន វណ្ណា ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ចំណែកឯអ្នកបើករថយន្តទូសីស ពណ៌ស ផ្លាកលេខភ្នំពេញ 2N-8313 ពុំស្គាល់អត្តសញ្ញាណ។

សមត្ថកិច្ច បានបន្ថែមថា អ្នកធ្វើដំណើរក្នុងរថយន្តតូរីស មានចំនួនចំនួន ១១នាក់ ស្រីចំនួន ០២នាក់ ហើយបានស្លាប់ចំនួន ៥នាក់ ស្រី ១នាក់ ក្នុងនោះស្លាប់នៅនឹងកន្លែងចំនួន ៤នាក់ និងម្នាក់ទៀត​ស្លាប់​នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ចំណែកឯកមនុស្ស ៦នាក់ទៀត​រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ចំពោះសពអ្នកស្លាប់ត្រូវបានតម្កល់ទុកនៅវត្តរលួស ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ រីឯអ្នកបើកបររថយន្តបង្ករ ត្រូវបានកម្លាំងសមត្ថកិច្ច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ​ចំណែករថយន្ដទាំង ០២គ្រឿង ខូចកម្រិតធ្ងន់ត្រូវបាន​រក្សា​ទុក​នៅអធិការដ្ឋានក្រុងបូកគោ ​ដើម្បីបន្តដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទដែលទាក់ទង

យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ
2026/09/27 12:27:57 pm        1
ក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
2026/09/27 12:13:38 pm        1
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង
2026/09/27 12:10:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ

2026/09/27 12:27:57 pm
​ក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
2026/09/27 12:13:38 pm
​សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង
2026/09/27 12:10:05 pm
​លោក Trump បដិសេធសំណើរបស់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រ Hormuz និងបញ្ចប់ការប្រយុទ្ធគ្នា
2026/09/27 11:32:03 am
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅទីក្រុងបាងកក ជំរុញ​ឱ្យ​ជម្លៀសប្រជាជន ខណៈ​មាន​អ្នក​ស្លាប់ ២នាក់​
2026/09/27 11:17:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm