មនុស្សរាប់លាននាក់ត្រូវបានប្រាប់ឲ្យនៅក្នុងផ្ទះ ខណៈចិនត្រៀមប្រឈមជាមួយកម្លាំងខ្យល់ដ៏ខ្លាំងក្លា

2025/04/12 03:19:06 am        25


ក្រុមកម្មករត្រូវបានប្រាប់ឲ្យរួសរាន់ត្រលប់ទៅផ្ទះសម្បែង ថ្នាក់រៀនត្រូវបានណែនាំឲ្យបិទទ្វារ ហើយព្រឹត្តិការណ៍នៅទីវាលនានា ត្រូវបានលុបចោល ខណៈដែលភាគខាងជើងប្រទេសចិន ត្រៀមប្រឈមជាមួយកម្លាំងខ្យល់បក់ដ៏ខ្លាំងក្លា នៅចុងសប្តាហ៍នេះ។

ជាមួយគ្នានេះ មនុស្សរាប់លាននាក់ ក៏ត្រូវបានជំរុញឲ្យស្នាក់នៅតែក្នុងផ្ទះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយចំនួន បានព្រមានថា មនុស្សដែលមានទម្ងន់តិចជាង ៥០គីឡូក្រាម អាចនឹងត្រូវបាន «ខ្យល់បក់ប៉ើងយ៉ាងងាយស្រួល»។

ល្បឿនខ្យល់បក់ដល់ ១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រូវបានគេរំពឹងថា នឹងបោកបក់ពេញទីក្រុងប៉េកាំង Tianjin និងផ្នែកផ្សេងទៀតនៃតំបន់ Hebei ចាប់ពីថ្ងៃសុក្រ (ទី១១ ខែមេសា) ដល់ថ្ងៃអាទិត្យ (ទី១៣ ខែមេសា) ខណៈដែលខ្យល់គួចដ៏ត្រជាក់ផ្លាស់ទីទៅភាគអាគ្នេយ៍ ដោយបក់ចេញពីប្រទេសម៉ុងហ្គោលី។ ជាលើកដំបូងក្នុងរយៈពេល ១ទស្សវត្សរ៍ ទីក្រុងប៉េកាំងបានចេញការប្រកាសអាសន្នពណ៌ទឹកក្រូច សម្រាប់ខ្យល់ព្យុះ ដែលជាកម្រិតខ្ពស់បំផុតទី២ នៅក្នុងប្រព័ន្ធព្រមានអាកាសធាតុ ៤ថ្នាក់។

ខ្យល់បក់បោកខ្លាំងចេញពីម៉ុងហ្គោលី មិនមែនជារឿងប្លែកនោះទេ ជាពិសេសក្នុងរយៈពេលនេះនៃឆ្នាំ។ ប៉ុន្តែខ្យល់បក់ខ្លាំងនាពេលខាងមុខ ត្រូវបានគេរំពឹងថា នឹងមានកម្លាំងខ្លាំងជាងអ្វីដែលតំបន់នេះ ធា្លប់បានជួបប្រទះក្នុងរយៈពេលជាច្រើនឆ្នាំនេះ។

អាជ្ញាធរបានឲ្យដឹងថា សីតុណ្ហភាព នៅទីក្រុងប៉េកាំង ត្រូវបានគេរំពឹងថា នឹងចុះដល់ ១៣អង្សាសេ ក្នុងរយៈពេល ២៤ម៉ោង នៅពេលដែលខ្យល់បក់ខ្លាំងបំផុត បានបក់បោកទៅដល់នៅថ្ងៃសៅរ៍។ សេវាឧតុនិយមទីក្រុងប៉េកាំង បានប្រាប់ថា៖ «ខ្យល់ដ៏ខ្លាំងនេះ គឺខ្លាំងក្លាបំផុត អូសបន្លាយពេលយូរ ប៉ះពាល់ដល់តំបន់ដ៏ធំ និងបង្កជាមហន្តរាយធ្ងន់ធ្ងរ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm