រដ្ឋមន្ត្រីការបរទេស៖ នូវែលសេឡង់ចង់ឲ្យអាមេរិកបន្តជាដៃគូសកម្ម នៅឥណ្ឌូប៉ាស៊ីហ្វិក

2025/04/13 07:48:27 pm        131

រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters នៅថ្ងៃអាទិត្យ (ទី១៣ ខែមេសា) នេះ បាននិយាយថា ប្រទេសរបស់លោកត្រូវការសហរដ្ឋអាមេរិកបន្តពាក់ព័ន្ធជាដៃគូ «ដ៏សកម្ម» នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បន្ទាប់ពីបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីខែមុន ដើម្បីពង្រឹងទំនាក់ទំនងជាមួយរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump។

នូវែលសេឡង់ និងសហរដ្ឋអាមេរិក បានធ្វើការរួមគ្នានៅតំបន់ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន ប៉ុន្តែមានក្ដីបារម្ភក្នុងចំណោមសមាជិកសភាមួយចំនួន នៅក្នុងប្រទេសនូវែលសេឡង់ អំពីអ្វីដែលថា ការផ្លាស់ប្តូររបស់ទីក្រុងវ៉ាស៊ីនតោន និងការផ្អាកការផ្តល់ជំនួយរបស់រដ្ឋបាលនេះ នឹងប៉ះពាល់ដល់តំបន់នេះយ៉ាងដូចម្ដេច។

អំឡុងពេលថ្លែងនៅឯទីក្រុង Honolulu រដ្ឋ Hawaii ក្នុងដំណើរបំពេញទស្សនកិច្ចនៅប៉ាស៊ីហ្វិករយៈពេលមួយសប្តាហ៍ដោយក្រុមអ្នកនយោបាយនូវែលសេឡង់ លោក Peters បាននិយាយថា សារដែលលោកបានយកទៅនិយាយប្រាប់សហរដ្ឋអាមេរិក គឺថា «នូវែលសេឡង់ចង់បាន ពោលគឺពិតជាត្រូវការណាស់ ឲ្យសហរដ្ឋអាមេរិកបន្តនៅតែជាដៃគូដ៏សកម្ម ជាប់ពាក់ព័ន្ធ និងប្រកបដោយការស្ថាបនា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។

នៅទីក្រុងវ៉ាស៊ីនតោន លោក Peters បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz ប្រធានការិយាល័យជំនួយការបរទេសរបស់សហរដ្ឋអាមេរិក លោក Peter Marocco និងក្រុមតំណាងរដ្ឋបាល និងតំណាងរាស្ត្រដទៃទៀត៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        44
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        31
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm