លោក Trump៖ កិច្ចពិភាក្សា ស្តីពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន អាចនឹងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ

2025/04/13 07:51:12 pm        221

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍ (ទី១២ ខែមេសា) បាននិយាយថា កិច្ចពិភាក្សា ដែលត្រូវបានធ្វើឡើង ក្នុងគោលបំណងបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន អាចនឹងដំណើរការទៅយ៉ាងល្អប្រសើរ ប៉ុន្តែមានចំណុចដែល «ត្រូវចាត់វិធានការ ដោយមិនត្រឹមតែពិភាក្សាប៉ុណ្ណោះទេ»។

មួយថ្ងៃបន្ទាប់ពីលោកបានបង្ហាញពីការខកចិត្តជាមួយរុស្ស៊ី លោក Trump បានធ្វើអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មាន ហើយបានប្រាប់ប្រទេសនេះឲ្យ «ចាប់ផ្ដើមចាត់វិធានការ» ជុំវិញការឈានដល់កិច្ចព្រមព្រៀងមួយ។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «ខ្ញុំគិតថា ស្ថានភាពអ៊ុយក្រែន-រុស្ស៊ី ប្រហែលជាដំណើរការទៅដោយល្អប្រសើរ ហើយអ្នកនឹងបានឃើញអ្វីកើតឡើងក្នុងពេលឆាប់ៗនេះ។ មានចំណុចដែលមិនគ្រាន់តែពិភាក្សាប៉ុណ្ណោះទេ តែត្រូវចាត់វិធានការ ហើយយើងនឹងឃើញអ្វីដែលកើតឡើង ប៉ុន្តែខ្ញុំគិតថា ស្ថានភាពដំណើរការទៅយ៉ាងល្អប្រសើរ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា បេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីការស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។

កិច្ចពិភាក្សានេះបានកើតឡើងនៅពេលដែលកិច្ចសន្ទនា រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ក្នុងគោលបំណងឲ្យមានការព្រមព្រៀងបទឈប់បាញ់ មុនពេលកិច្ចព្រមព្រៀងសន្តិភាពអាចកើតឡើង ដើម្បីបញ្ចប់សង្គ្រាមនោះ ហាក់ដូចជាបានជាប់គាំង ដោយសារការខ្វែងគំនិតគ្នា ជុំវិញលក្ខខណ្ឌ សម្រាប់ការផ្អាកទាំងស្រុង នៅក្នុងអរិភាពនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm