នាយកដ្ឋានឧតុនិយម៖ រញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ កើតមាននៅសហភាពមីយ៉ាន់ម៉ា

2025/04/13 09:16:02 pm        365

នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ បានរាយការណ៍ថា រញ្ជួយដីកម្រិតស្រាល ៥,៩រ៉ិចទ័រ បានកើតមាននៅសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃអាទិត្យ (ទី១៣ ខែមេសា) នេះ។

អង្គភាពសង្កេតគ្រោះរញ្ជួយដីរបស់នាយកដ្ឋាននេះ បានបញ្ជាក់ថា រញ្ជួយដីបានកើតឡើងក្នុងជម្រៅ ១០គីឡូម៉ែត្រ នៅវេលាម៉ោង ៩:២៤នាទីព្រឹក (ម៉ោងនៅប្រទេសថៃ)។ អង្គភាពនេះ បានបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយមានចម្ងាយប្រហែល ២៧១គីឡូម៉ែត្រ នៅភាគពាយព្យខេត្ត Mae Hong Son (ម៉ែហងសន) របស់ប្រទេសថៃ។

រញ្ជួយដីនេះ ត្រូវបានគេរាយការណ៍ថា ក៏ផ្ដល់អារម្មណ៍ញ័រផងដែរដល់អ្នកស្រុក នៅខេត្ត Chiang Mai (ឈៀងម៉ៃ) និង Chiang Rai (ឈៀងរ៉ាយ) របស់ថៃ។ នៅទីក្រុងឈៀងម៉ៃ ប្រជាជននៅជាន់ទី៧ នៃខុនដូមួយក្នុងតំបន់ Tambon Suthep ស្រុក Muang បានរាយការណ៍ថា មានអារម្មណ៍ញ័រតិចៗ ហើយបានកត់សម្គាល់ឃើញចង្កៀងជាប់ពិដានយោលយ៉ាងស្រាលៗ។

នៅតំបន់ Tambon Thasud ស្រុក Muang នៃខេត្ត Chiang Rai អ្នកស្រុកនៅផ្ទះសំណាក់ Kemintra ក៏បានរាយការណ៍ថា មានអារម្មណ៍ញ័រតិចៗ ហើយឃើញគ្រែរង្គើ។ ជាមួយគ្នានេះ នាយកដ្ឋានរាយការណ៍បន្ថែមថា រញ្ជួយដីកម្រិត ១,៨រ៉ិចទ័រ បានកើតឡើងនៅតំបន់ Tambon Mae Na Toeng នៃស្រុក Pai របស់ខេត្ត Mae Hong Son នៅវេលាម៉ោង ៩:៤២ព្រឹក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm