ក្រុមស្ម័គ្រចិត្តនាំគ្នាពន្លត់អណ្ដាតភ្លើង ខណៈចំហេះព្រៃរាលដាល នៅរដ្ឋ Oaxaca ភាគខាងត្បូងម៉ិកស៊ិក

2025/04/13 11:48:35 pm        223

អ្នកស្រុកបានអំពាវនាវឲ្យមានជំនួយជាបន្ទាន់ ដើម្បីពន្លត់អណ្ដាតភ្លើងដែលបានឆាបឆេះផ្ទៃដីរាប់រយហិកតា នៅក្នុងរដ្ឋ Oaxaca ភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃសៅរ៍ (ទី១២ មេសា)។

បើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ិកស៊ិក បានឲ្យដឹងថា សហគមន៍នានា បានប្រកាសអាសន្ន ចាប់តាំងពីថ្ងៃសុក្រ (ទី១១ ខែមេសា) បន្ទាប់ពីអគ្គិភ័យ បានចាប់ផ្ដើមមាននៅតំបន់ទីក្រុង Santo Domingo Tomaltepec រដ្ឋ Oaxaca ហើយខ្យល់បក់ខ្លាំង បានរុញឲ្យអណ្តាតភ្លើងរាលដាល់ចូលទៅតំបន់ជិតខាង។

បើយោងតាមរដ្ឋាភិបាលប្រចាំរដ្ឋ បានឲ្យដឹងថា អាជ្ញាធរដែលបានបញ្ជូនកងពន្លត់អគ្គិភ័យ និងអ្នកស្ម័គ្រចិត្តមូលដ្ឋានប្រមាណ ៨០នាក់ បានចូលរួមកិច្ចប្រឹងប្រែង ដើម្បីពន្លត់អណ្តាតភ្លើងដែលបានឆេះបំផ្លាញផ្ទៃដីអស់ប្រមាណជា ៥០០ហិកតា។

ប្រព័ន្ធផ្សព្វផ្សាយ នៅរដ្ឋ Oaxacan បានរាយការណ៍ថា នៅថ្ងៃសៅរ៍នោះ អ្នកស្រុកបាននាំគ្នាបិទផ្លូវមួយខ្សែ ដើម្បីទាមទារឲ្យមានជំនួយបន្ទាន់ជួយពន្លត់ចំហេះនេះ ដូចជាបញ្ជូនឧទ្ធម្ភាគចក្រ និងធុងទឹកបន្ថែមទៀត។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋ បានឲ្យដឹងថា អ្នកស្រុក នៅតំបន់ Santa Catarina ត្រូវបានជម្លៀសចេញដោយសារមានតែផ្សែងហុយដ៏ក្រាស់ឃ្មឹកពីអគ្គិភ័យនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋ Oaxacan បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អគ្គិភ័យបានគំរាមកំហែងដល់សហគមន៍ចំនួន ៤ គឺ Santo Domingo Tomaltepec, Santa Catarina de Siena, San Francisco Lachigoló និង Santiago Ixtaltepec ហើយឥឡូវនេះ បើតាមសេចក្ដីរាយការណ៍ គ្រប់គ្រងបាន ៧៥ភាគរយហើយ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        42
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm