កីឡា​វ៉ូ​វី​ណា​ម​ចុះ MOU ៣​ឆ្នាំ​ជាមួយ​សមាគម​សេដ្ឋកិច្ច​ចិន​ខ្មែរ​ក័ងតុង​ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ​

2021/12/06 04:44:37 pm        172

​​វ៉ូ​វី​ណា​ម៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ​(MOU) ស្ដីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​វិស័យ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជារយៈពេល ៣​ឆ្នាំជាមួយ​សមាគម​សេដ្ឋកិច្ច​ចិន​ខ្មែរក័​ង​តុង។ ពិធី​ចុះ MOU នេះបាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ប្រធាន​សហព័ន្ធ​ឯកឧត្ដម អ៊ូ រតនា ប្រធាន​សហព័ន្ធ និង​ប្រធាន​សមាគម​លោក Chhay Jinh Yi កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​ឯកឧត្ដម អ៊ូ រតនា បាន​បង្ហាញ​ក្ដី​រីករាយ​ជា​ខ្លាំងចំពោះ​កិច្ច​សហប្រតិបត្តិការ​មួយ​នេះ ដែល​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​មួយទៀតក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា ពិសេស​កីឡា​វ៉ូ​វី​ណា​ម ហើយ​ឯកឧត្ដម​បាន​ប្ដេជ្ញា​យក​ការឧបត្ថម្ភ​គាំទ្រ​ទាំងអស់ ទៅ​ប្រើ​ប្រាស់​ឲ្យ​ចំ​ទិសដៅក្នុង​ន័យ​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា ពិសេស​បម្រើ​ឲ្យ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ចំណែក​លោក Chhay Jinh Yi ក៏បាន​សម្ដែង​សេចក្ដីសោមនស្ស​រីករាយ ដែល​បាន​រួម​ចំណែក​ជួយ​ដល់​វិស័យ​កីឡា​កម្ពុជា ដែល​កំពុង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ បន្ថែម​លើ​អ្វីៗដែល​រដ្ឋាភិបាល​ចិន និង​ប្រជាជន​ចិនធ្លាប់​បាន​ជួយ​កម្ពុជា​កន្លងមក។ ម្យ៉ាងវិញទៀតលោក​ថា ការ​ចុះ MOU ជួយ​កីឡា​វ៉ូ​វី​ណា​ម​នេះក៏ដូចជា​ការ​តបស្នង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ពី​សំណាក់​អ្នក​វិនិយោគ​ចិន ក្រោយ​ការ​រក​ស៊ី និង​រីកចម្រើន​នៅ​កម្ពុជាផងដែរ។​

​សូម​បញ្ជាក់​ថា ជំហាន​ដំបូង​នៃ​ការ​ចុះ MOU រវាង​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា និង​សមាគម​សេដ្ឋកិច្ច​ចិន​ខ្មែរក័​ង​តុង​នេះគឺ​មាន​រយៈពេល ៣​ឆ្នាំ តែ​ថ្នាក់ដឹកនាំ​សហព័ន្ធរំពឹង​ថា កិច្ច​សហប្រតិបត្តិការ​មួយ​នេះនឹង​បន្ដ​ទៅ​មុខជា​យូរអង្វែង​ទៀត។ កិច្ច​សហប្រតិបត្តិការ​មួយ​នេះ សមាគម​ផ្ដោត​ការ​គាំទ្រ​ទាំង​ថវិកា និង​សម្ភារៈតាម​តម្រូវការ​ចាំបាច់​របស់​សហព័ន្ធ បន្ថែម​លើ​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រុម​ជម្រើស​ជាតិ ដើម្បី​សម្រួច​ទិសដៅ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​ព្រឹត្តិការណ៍​អន្ដរជាតិ​ធំ​ៗ​បន្ថែម​ទៀត​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm