មេដឹកនាំអឺរ៉ុប និងពិភពលោក ថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើក្រុង Sumy របស់អ៊ុយក្រែន

2025/04/14 04:26:05 pm        285

ក្រុមមន្ត្រីនិយាយថា មេដឹកនាំអឺរ៉ុបមួយចំនួនបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម ក្នុងសាមគ្គីភាពជាមួយអ៊ុយក្រែន បន្ទាប់ពីមីស៊ីលបាលីស្ទីករបស់រុស្ស៊ីចំនួនពីរគ្រាប់បានវាយប្រហារចំកណ្តាលទីក្រុង Sumy ភាគខាងជើងប្រទេសអ៊ុយក្រែន ដែលបានសម្លាប់មនុស្ស៣៤ នាក់ និងរបួស១១៧នាក់ ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បានហៅការវាយប្រហារនេះថា «ព្រៃផ្សៃបំផុត» ខណៈមេដឹកនាំផ្សេងៗទៀត ដូចជាប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានសម្តែងនូវសាមគ្គីភាពសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។

រុស្ស៊ី បានបដិសេធចំពោះការវាយប្រហារដាក់គោលដៅលើជនស៊ីវិល ប៉ុន្តែមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលនៅក្នុងទីក្រុង Kryvyi Rih ភាគកណ្តាលប្រទេសអ៊ុយក្រែន ជាស្រុកកំណើតរបស់ លោក Zelenskiy និងឆ្ងាយពីសមរភូមិមុខនៃសង្រ្គាម កាលពីដើមខែនេះ ដែលបានសម្លាប់មនុស្ស២០នាក់ រួមទាំងកុមារ៩នាក់។

អភិបាលក្រុងស្តីទី ក្រុង Sumy លោក Artem Kobzar បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃសម្រាប់ជនរងគ្រោះដែលចាប់ផ្តើមពីថ្ងៃចន្ទ ទី១៤ ខែមេសានេះ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានសម្តែងការរំលែកទុក្ខចំពោះជនរងគ្រោះ និងបាននិយាយថា ការវាយប្រហារនេះគឺជា «ការរំលឹកសោកនាដកម្មមួយពីមូលហេតុដែលប្រធានាធិបតី លោក Trump និងរដ្ឋបាលរបស់លោក កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការព្យាយាមបញ្ចប់សង្រ្គាមនេះ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm