ប្រជាជនអេក្វាឌ័រ បានចេញទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ ជាអ្វីដែលគេរំពឹងថានឹងមានការប្រកួតប្រជែងប្រធានាធិបតីដ៏ប្រកៀកគ្នា រវាងប្រធានាធិបតីកំពុងកាន់តំណែងលោក Daniel Noboa ជាអ្នកដែលនិយាយថាលោកត្រូវការពេលវេលាបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាលគ្រឿងញៀន និងជំរុញសេដ្ឋកិច្ច ដែលត្រូវប្រជែងជាមួយលោកស្រី Luisa Gonzalez មកពីក្រុមឆ្វេងនិយមជ្រុល។
នៅក្នុងទីក្រុងឆ្នេរ Olon អ្នកបោះឆ្នោតដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Reuters បាននិយាយថា អ្នកស្រីរំពឹងថាអំពើហិង្សា និងការធ្វើអន្តោប្រវេសន៍ នឹងថយចុះជាមួយនឹងប្រធានាធិបតីថ្មី។
ឃាតកម្ម ការរត់ពន្ធកាំភ្លើង ការលួចប្រេងឥន្ធនៈ ការជំរិតទារប្រាក់ និងឧក្រិដ្ឋកម្មផ្សេងទៀត ដែលធ្វើឡើងដោយក្រុមឧក្រិដ្ឋជនក្នុងស្រុកមានសម្ព័ន្ធមិត្តជាមួយក្រុមជួញដូរនៅប្រទេសម៉ិកស៊ិក និងក្រុមម៉ាហ្វៀអាល់បានី បានកើនឡើងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខណៈសេដ្ឋកិច្ចត្រូវបានទប់ទល់ដើម្បីស្តារឡើងវិញក្រោយជំងឺរាតត្បាត ហើយភាពអត់ការងារធ្វើ បានកើនឡើង។
លទ្ធផលបឋមត្រូវបានរំពឹងទុកនៅម៉ោង ៦ ល្ងាច ម៉ោងក្នុងស្រុក។10:04