រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៣ មេសា ថា ក្រុមហ៊ុន New York Helicopter Tours ដែលជាក្រុមហ៊ុនជាប់ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ បណ្តាលឲ្យមនុស្សទាំង ៦ នាក់នៅលើយន្តហោះស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា បានបិទប្រតិបត្តិការរបស់ខ្លួនភ្លាមៗ។
ក្រុមហ៊ុន New York Helicopter Tours បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមហ៊ុនកំពុងនិយាយសំដៅលើរាល់សំណើសុំការអត្ថាធិប្បាយទៅកាន់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) និង គណៈកម្មការដឹកជញ្ជូនជាតិ(NTSB)។
យោងតាមក្រុមស៊ើបអង្កេតសហព័ន្ធបានឱ្យដឹងថា យន្តហោះដែលមានអ្នកដំណើររួមមាននាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Siemens ភរិយា និងកូនបីនាក់របស់លោក បានធ្វើការត្រួតពិនិត្យចុងក្រោយ នៅថ្ងៃទី ១ ខែមីនា ហើយបានបញ្ចប់ការហោះហើរទេសចរណ៍ចំនួន៧លើក មុនពេលធ្លាក់។
អ្នកមុជក្នុងជម្រៅទឹក បានជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងអាកាសយានិកចេញពីឧទ្ធម្ភាគចក្រដែលលិចក្នុងទឹក។ មនុស្ស៤នាក់ត្រូវបានប្រកាសថាបានស្លាប់នៅកន្លែងកើតហេតុ ចំណែកពីរនាក់ទៀត បានស្លាប់នៅពេលពីពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។