សម្តេចតេជោ ប្រតិកម្ម​ធ្ងន់ៗ​ទៅ​ឧត្តមសេនីយ៍​វៀតណាម​ម្នាក់​ដែល​ថា​ការ​ឆ្លង​កូវីដ​នៅ​វៀតណាម​នាំ​ចូល​ពី​កម្ពុជា​

2021/12/06 09:59:57 am        1.9 K

ភ្នំពេញ​៖​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវជាតិ លេខ១១ តភ្ជាប់​ពី​អ្នក​លឿង ​ទៅ​ថ្នល់​ទទឹង ​និង​ផ្លូវក្នុង​ក្រុង​ព្រៃ​វែង​ជាង​៩៦​គ.ម​ នាព្រឹកថ្ងៃទី៦ខែធ្នូនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មធ្ងន់ៗ​ទៅកាន់ឧត្តម​សេនីយ៍វៀតណាម​ម្នាក់​ ដែល​បាន​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​​មានថា ការឆ្លងកូវីដ​នៅក្នុងប្រទេសវៀតណាមធ្ងន់ធ្ងរ បានហូរពីកម្ពុជាចូលទៅវៀតណាម ហើយទាក់​ទង​នឹង​សំដី​បែបនេះ សម្តេច​បានប្រតិកម្មធ្ងន់ៗឱ្យឧត្តមសេសនីយ៍រូបនោះធ្វើការសុំទោស ព្រោះសំដីបែបនេះ ជាការប្រមាថ មក​លើ​កម្ពុជា។

សម្តេ​​ចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញមានប្រសាសន៍យ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ លេខ១១ តភ្ជាប់ពីអ្នកលឿង ទៅថ្នល់ទទឹង និងផ្លូវក្នុង​ក្រុងព្រៃវែងជាង៩៦គ.ម នាព្រឹកថ្ងៃទី៦ខែធ្នូនេះ​។

សម្តេចបានមានប្រសាសន៍ថា នៅប្រទេសជិតខាងយើងមានការផ្ទុះកូវីដយ៉ាងធំ ពិតមែន​ប្រទេ​សថៃ​មាន​ការ​ថមថយ តែការកើនឡើងនៅប្រទេសវៀតណាម និងឡាវមានការកើនឡើងគួរឱ្យព្រួយបារម្ភ ហើយ​ទាក់​ទិន​នឹង​ការ​ឆ្លង​យ៉ាង​ខ្លាំងនៅវៀតណាមនេះ​ត្រូវបានឧត្តមសេនីយ៍វៀតណាមម្នាក់​បានធ្វើសន្និសិទថា៖ ការឆ្ល​ង​កូវីដ-១៩ យ៉ាងខ្លាំង​នៅ​វៀត​ណាម​បានហូរចូលពីកម្ពុជាប្រៀបដូចជា​ទឹកទន្លេមេគង្គ ។ ក្នុងសំដីបែបនេះ សម្តេចបានឱ្យឧត្តមសេនីយ៍​វៀត​ណាម​ម្នាក់នោះត្រូវសុំទោសកម្ពុជាជាសាធារណៈដោយសម្តេចថា ជាសំដីដែលសម្តេចទទួលយកមិនបាន។ 

សម្តេចតេជោ បានណែនាំឱ្យមន្ត្រីរបស់កម្ពុជា ត្រូវយកចិត្តទុកដាក់ លើការបន្តចាក់វ៉ាក់សាំងនៅតាមព្រំដែន ។​ សម្តេចបានបញ្ចាក់ថា ដោយសារតែសំដីរបស់បុគ្គល មន្ត្រី នៃប្រទេសជិតខាងបែបនេះហើយទើបឱ្យសម្តេចឈឺចាប់ ធ្វើ​​ការចាក់វ៉ាក់សាំងបានលឿន​ដោយជោគជ័យ។ សម្តេចថា សម្តេចមិនប្រឆាំង ឬតិះទានរដ្ឋាភិបាល បក្ស និង​ប្រ​ជា​ជន​វៀត​ណាមទាំងមូលនោះទេ ប៉ុន្តែសម្តេចប្រតិកម្មតឹះទានទៅបុគ្គលវៀតណាម ដោយសម្តេចថា ជាសំ​ដីដែល​មិន​អាច​ទទួលយកបានដែលបុគ្គលរូបនេះត្រូវធ្វើការកែតម្រូវ ឬសុំទោសរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕ អត្ថបទ៖ មុត សុទ្ធ

 

 

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm