សម្ដេចធិបតី៖ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ពុំមែនត្រឹមតែជាឱកាសនៃការចូលឆ្នាំថ្មីប្រពៃណីជាតិនោះទេថែមទាំងបានក្លាយជាកម្លាំងជំរុញទេសចរណ៍គ្រប់ទម្រង់

2025/04/15 03:04:37 am        174

សៀមរាប៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ "ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី" នារសៀលថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ពុំមែនត្រឹមតែជាឱកាសនៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំងបានក្លាយជាកម្លាំងជំរុញទេសចរណ៍គ្រប់ទម្រង់រួមមាន៖ទេសចរណ៍វប្បធម៌ប្រពៃណី, ទេសចរណ៍ព្រឹត្តិការណ៍សង្គម, ទេសចរណ៍ធម្មជាតិ និងទេសចរណ៍បុរាណស្ថាន។ 

ទន្ទឹមនឹងការរៀបចំសង្រ្កាន្តនៅលើទឹកដីអង្គរដ៏បវរនៃយើង, សង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ក្រុង ស្រុក និង តាមវិទ្យាល័យនានា ទូទំាងប្រទេស បាន និង កំពុងរៀបចំដូចគ្នា ។ នេះ ក៏ជាពេលវេលា ដែលយើងបានបង្ហាញនូវ វប្បធម៌ ប្រពៃណីរបស់យើង សម្រាប់ជាមោទនភាព ហើយក៏ជាការអភិរក្ស សម្រាប់ផ្នែកសិល្បៈ វប្បធម៌ និង អត្តសញ្ញាណជាតិរបស់យើង។

ជាមួយគ្នានេះ, សម្ដេចបវរធិបតី បានរំលេចអំពីគោលបំណងធំ ៣ របស់អង្គរសង្ក្រាន្ត គឺបំផុសស្មារតីស្នេហាជាតិ, លើកស្ទួយវិស័យទេសចរណ៍ និង លើកកម្ពស់សេដ្ឋកិច្ច។ ការបំផុសស្មារតីស្នេហាជាតិ គឺប្រមូលផ្ដុំសាមគ្គីជាតិពីគ្រប់សមាសភាពក្នុងសង្គមដើម្បីរៀបចំព្រឹត្តិការណ៍នេះ ដែលធ្វើឱ្យខេត្តសៀមរាបក្លាយជាទីតាំងទាក់ទាញភ្លៀវទេសចរ និងលើកតម្កើងតម្លៃវប្បធម៌របស់ជាតិយើង និងជាព្រឹត្តការណ៍ដែលមានការចូលរួមពីប្រជាលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនា ឡើយ ។  

ការលើកស្ទួយវិស័យទេសចរណ៍ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបនិយាយដោយឡែក និងបានស្គាល់ និងមកកម្សាន្ត នៅប្រទេសកម្ពុជា និយាយជារួម។ ការលើកស្ទួយសេដ្ឋកិច្ចសំដៅដល់ការលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ជាដូចជាការរៀបចំសង្ក្រាន្តនៅតាមតំបន់ផ្សេងៗទៀត ដោយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋានចូលរួមលក់ដូរ ដោយផ្ទាល់នៅក្នុងទីតាំងសមរម្យនៅក្នុងព្រឹត្តិការណ៍តែម្ដង ។

បន្ថែមពីនេះ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបង្ហាញនូវព្រឹត្តិការណ៍ជាច្រើន នៅក្នុងខេត្តសៀមរាប បានរៀបចំក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលប្រៀបបានជាជំនួបត្រីកោណរវាង មនុស្ស, វប្បធម៌រូបី និង អរូបី ដោយមនុស្សបាននាំមកនូវសិល្បៈ និង ទំនៀមទំលាប់គ្រប់ទម្រង់ ដែលជាសិល្បៈ វប្បធម៌អរូបី មកកាន់ទីតាំងតំបន់ប្រវត្តិសាស្រ្តនៃវប្បធម៌រូបី។ ឮ

ការណ៍នេះបានបង្ហាញពីគំនិតច្នៃប្រឌិត និង តម្រូវការរបស់យុវជនជំនាន់នេះ ដើម្បីបន្តកសាង សម្រាប់បន្សល់ទុកដល់មនុស្សជំនាន់ក្រោយៗទៀត ។ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ យើងអាចមើលឃើញច្បាស់ថា យុវជនពិតជាទទួលបាននូវផលប្រយោជន៍យ៉ាងធំធេង ពីសុខសន្តិភាព និង ការអភិវឌ្ឍជាតិ ។ ដូច្នេះសូមការគាំទ្ររាល់សកម្មភាពទាំងឡាយរបស់យុវជនក្នុងការចូលរួមទ្រទ្រង់នូវគ្រប់ទម្រង់នៃវប្បធម៌ប្រពៃណីជាតិយើង នោះឡើយ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា មានកត្តា ៣ ដែលធ្វើឱ្យប្រជាជនសប្បាយរីករាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៖ 

ទី១. កត្តាសុខសន្តិភាព និង សុវត្ថិភាព ដែលប្រជាពលរដ្ឋមានលទ្ធភាពធ្វើដំណើរ ដោយគ្មានការភ័យខ្លាច

ទី២. ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់យើងកាន់តែប្រសើរ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទៅគ្រប់ទីកន្លែង ហើយប្រើពេលតិច 

ទី៣. មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ មានកាន់តែច្រើន ដែលឆ្លុះបញ្ចំាងពីភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm