យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានបង្ហាញថា ក្នុងរយៈពេលមួយថ្ងៃ នៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានចំនួនប្រមាណ៧៩៤,៥៣៧នាក់ ។ភ្ញៀវទេសចរទាំងនោះ មានភ្ញៀវទេសចរបរទេសមានចំនួន៤,៥៣៧ នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ៧៩០,០០០ នាក់ ។ទីតាំងការដើរទស្សនាកម្សាន្ដនោះរួមមាន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តតំបន់អង្គរ សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្ត្រីត មានចំនួនប្រមាណ ៧៦០,០០០ នាក់។នៅតំបន់ភ្នំគូលែន មានចំនួនប្រមាណ ៤,៥០០ នាក់។នៅតំបន់បឹងទន្លេសាប មានចំនួនប្រមាណ ៦,៥០០ នាក់។នៅបារាយណ៍ទឹកថ្លា មានចំនួនប្រមាណ ៤,០០០ នាក់។ តំនប់សហគមន៍ និងរមណីយដ្ឋានផ្សេងៗ មានចំនួនប្រមាណ ១៥,០០០ នាក់៕









