ថ្នាក់ដឹកនាំ​ខេត្ត​កំពត​អំពាវនាវ​ឱ្យ​មន្ត្រី​មន្ទីរ​ជុំវិញ​ខេត្ត​ទាំងអស់​បំផុស​ចលនា​កីឡា​ឲ្យ​បាន​ទូលំ​ទូលាយ​

2021/12/06 10:17:01 am        91

កីឡា​មហាជន​​៖ ក្នុង​ពិធី​បិទ​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ខេត្ត​កំពត​ប្រចាំ​ឆ្នាំ​២០២១ ឯកឧត្ដម អ៊ឹង ឆាយ អភិបាលរង​ខេត្ត​កំពត​បាន​អំពាវនាវ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព ​ជុំវិញ​ខេត្ត​ទាំងអស់​សូម​ចូល​រួម​ចំណែក​បំផុស​ច​ល​នា​កីឡា​ឲ្យ​បាន​ទូលំទូលាយ ជាពិសេស​សកម្មភាព​អប់រំ​កាយ និង​កីឡាដើម្បី​ជា​គោលដៅ​សុខភាព​ទាំង​ផ្លូវកាយ និងប្រាជ្ញា​ស្មារតី​របស់​ប្រជាពលរដ្ឋ។​

​ឯកឧត្ដមបន្តថា អប់រំ​កាយ និង​កីឡាមាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​បណ្ដុះ​ធនធានមនុស្ស ​ឲ្យ​មាន​កាយសម្បទា​មាំមួន មាន​ប្រាជ្ញា​ភ្លឺ​ថ្លា និងមាន​សីលធម៌​ល្អ។ កីឡា​បាន​ក្លាយជា​សេវាសុខភាពមានតម្លៃ​ដូច​សេវា​សុខាភិបាល​សាធារណៈ​ដែរ។ ជាមួយគ្នានេះ​កីឡាករដែល​ជាប់​ជ័យលាភី​ត្រូវ​បន្តហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ថ្នាក់ជាតិ ដណ្តើម​នូវ​កិត្យានុភាព​ជូន​ខេត្ត​របស់​យើង។ មិនតែប៉ុណ្ណោះ​កីឡាករដែល​អនុវត្ត​កីឡា​ជាប្រចាំ​ អាច​ជៀស​ផុតពី​អំពើ​អបាយមុខ​ផ្សេងៗ​ដូចជា​ការប្រើ​អំពើ​ហឹ​ង្សា ការសេព​គ្រឿងញៀន។ ល ។ ពីព្រោះ​កីឡា​នាំ​ឲ្យ​មាន​វិន័យ សេចក្តី​ថ្លៃ​ថ្លូ​រ និងកិត្តិយស។ ប្រការ​ទាំងនេះហើយ​ដែល​នាំ​ឲ្យ​ប្អូនៗ​ទាំងអស់ អាច​ក្លាយជាពលរដ្ឋល្អ​ទៅ​ថ្ងៃ​អនាគត។​ ​លោក តាក ហាប់ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡាបាន​បញ្ជាក់ថា​ ការប្រកួត​នេះ​មាន​កីឡាករ​កីឡាការិនី​ជិត ​៥០០នាក់​ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡាបាល់ទាត់​ ១០​ក្រុម, បាល់បោះ​ ៤​ក្រុម, បាល់បោះ​នារី ​៤​ក្រុម, ប៉េតង់​បុរស ​១១​ក្រុម, ប៉េតង់​នារី ​៤​ក្រុម និង​អត្តពលកម្ម​បុរស​នារី​ ១៦​ក្រុម ហើយ​ធ្វើការ​ប្រកួត​ពីថ្ងៃ​ទី​២៨ ខែវិច្ឆិកាដល់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២១​។​

​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​ប្រភេទ​កីឡាបាល់ទាត់ ក្រុម​សស​យក​ស្រុក​ទឹកឈូក្លាយជា​ម្ចាស់​ជើងឯក​ ក្រោយ​ឈ្នះ​ក្រុម​បុរី​រ៉ាត់ដោយ​បាល់​កាត់សេចក្តី ​១១​ម៉ែត្រ និង​លេខ​៣ ​ក្រុម​រាជសីហ៍​។ ចំនែក​កីឡាបាល់បោះ​បុរស៖ លេខ១ ​ក្រុមសស​យក​ក្រុង​កំពត, លេខ​២ ស្រុក​ទឹកឈូ និង​លេខ​៣ ​ក្រុង​កំពត​។ បោះ​នារី៖ លេខ​១ ស្រុក​ជុំ​គី​រី, លេខ​២ ស្រុក​ទឹកឈូ និង​លេខ​៣​ ស្រុក​បន្ទាយមាស​។ ក្រៅពីនោះ​នៅ​មានជ័យ​លាភី​លេខ​១ ​ដល់​លេខ៣ ​លើ​ប្រភេទ​កីឡាប៉េតង់ និង​អត្តពលកម្ម​ផងដែរ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm