សង្ក្រាន្តខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋចូលរួមសប្បាយអធិកអធម ក្នុងសង្ក្រាន្តទី១ថ្ងៃទី១៤ ក្រោមម្លប់សន្តិភាព

2025/04/15 09:21:03 pm        537

កំពង់ឆ្នាំង៖ សង្ក្រាន្ដខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃសង្ក្រាន្តលើកទី១នោះ បានប្រព្រឹត្តិទៅដោយរលូន និងមានប្រជាពលរដ្ឋជាច្រើន ចូលរួមសប្បាយរីករាយជាមួយថ្នាក់ដឹកនាំខេត្ត, ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, និងកងកម្លាំង មន្រ្តីររាជការជុំវិញខេត្ត ក្រោមដំបូលសុខសន្ដិភាព។

ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករប្រមាណជាង៣៣ម៉ឺននាក់ ហើយបន្តសម្រុកបុកចូលមកលេងកាន់តែច្រើនឡើងៗ ជាមួយនឹងទឹកមុខសប្បាយរីករាយ ហ៊ោរកញ្រ្ចាវ រីករាយខ្លាំងណាស់ ហាក់បង្ហាញពីសេចក្ដីសុខពេញបេះដូង ចំពោះការរៀបចំសង្ក្រាន្តដ៍អស្ចារ្យនេះ ពិសេសគឺជ្រកក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ថែមលើសនេះ គ្រាន់តែថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ ប្រជាពលរដ្ឋយើងប្រមាណជាង៣៣ម៉ឺននាក់ បានសម្រុកមកចូលរួមលេងកំសាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំយ៉ាងកក្រើកនៅតំបន់ត្រជាក់ វិមានឯករាជ្យ និងមុខសាលាខេត្តកំពង់ឆ្នាំង និងកន្លែងដទៃទៀតដែលរដ្ឋបាលខេត្ត បានរៀបចំជាមួយថ្នាក់ដឹកនាំ រួមនឹងស្នូរសម្លេងភ្លេងកន្ត្រាក់អារម្មណ៍ ជាមួយនឹងការរាំរែកកំសាន្តយ៉ាងសប្បាយរីករាយ ការបាញ់ទឹក ជះទឹក ប៉ាតម្សៅយ៉ាងរីករាយ ការលេងកំសាន្តល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរជាច្រើន និងការសំដែងផងដែរ ជាមួយនឹងទឹកមុខពេញចិត្តពេញថ្លើមខ្លាំងក្នុងសម័យសន្តិភាពយើងនេះ។

នៅក្នុងថ្ងៃទី១នេះ ប្រជាពលរដ្ឋបានមកលេងយ៉ាងច្រើនឡើងៗ ហាក់គ្មានព្រួយបារម្ភអ្វីឡើយ ព្រោះប្រទេសយើងមានសុខសន្តិភាពពេញលេញបរិបូណ៌ សន្តិសុខរៀបចំបានយ៉ាងរឹងមាំ មានទំនុកចិត្តខ្ពស់ ដោយសង្ឃឹមយ៉ាងមុតមាំចំពោះសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានយ៉ាង ល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការគ្រប់គ្រងរបស់ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ឆ្នាំង៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm