កុបកម្ម​ប្រឆាំង​ការ​បិទ​ខ្ទប់​ផ្ទុះ​ឡើង​នៅ​បែ​ល​ហ្សិ​ក ខណៈ​ការ​តវ៉ា​ពាសពេញ​អឺរ៉ុប​ស្រប​ពេល​មាន​ក្ដី​បារម្ភ​ឆ្លង Covid-19 កើន​ឡើង​អំឡុង​បុណ្យ​ណូអែល​

2021/12/06 05:35:43 pm        508

​បែលហ្សិក៖ កុបកម្ម​ប្រឆាំង​វិធាន​ការ​បិទ​ខ្ទប់​បាន​ផ្ទុះឡើង​នៅ​ថ្ងៃ​នេះ​ក្នុង​ប្រទេស​បែ​ល​ហ្សិ​ក ខណៈ​ដែល​ការ​តវ៉ា​បាន​រីក​រាលដាល​ពាសពេញ​អឺរ៉ុប​ជុំវិញ​ក្ដី​បារម្ភ​ថា ​បុណ្យ​ណូអែល​អាច​ត្រូវ​បាន​លុប​ចោល​ដោយសារតែវីរុស​រាតត្បាត​សកល ​Covid-19។​ ​មនុស្ស ៦​នាក់​ត្រូវ​បានបញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​នោះ​មាន​នគរបាល​ ២​នាក់ ស្រប​ពេល ២០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​ការ​តវ៉ា​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​។​

​នគរបាល​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​បាន​ប្រើប្រាស់​កាណុង​បាញ់​ទឹក និង​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ខណៈ​មនុស្ស ៨.០០០​នាក់​បាន​ចូលរួម​ការតវ៉ានៅក្នុង​រដ្ឋធានី​នេះ​ប្រឆាំងនឹង​ការ​រឹតត្បិត​ថ្មី​ដែល​បាន​ណែនាំ​កាលពី​ថ្ងៃ​សុក្រ​។​ ​ហ្វូងមនុស្ស​ស្រែកថា "​សេរីភាព​! សេរីភាព​!" ហើយ​បានកាន់​បដា​ដែល​អាន​ថា "​ហ្វា​ស៊ី​ស​និយម​ប្រចាំថ្ងៃ​ នៅពេល​ពួកគេ​ដើរ​ឆ្ពោះទៅកាន់​ទីស្នាក់ការ​កណ្តា​ល​របស់​សហភាព​អឺរ៉ុប​។​ ​បាតុកម្ម​បានប្រែក្លាយ​ជា​ហិង្សា​នៅពេលដែល​ក្រុម​កុបករចំនួន​ ១០០​នាក់​បាន​គប់​សំរាម និង​វត្ថុ​ផ្សេងទៀត​រួមមាន​កង់ កំប៉ុង​ស្រា​បៀរ និង​ផាវ​ទៅលើ​កងកម្លាំង​នគរបាល​។ ​ប្រតិកម្ម​ជា​សាធារណៈ​ដ៏​ខ្លាំងក្លា​បានកើត​ឡើង​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​រឹតបន្តឹង​រយៈពេល​ ៣​សប្តាហ៍​ជាប់ៗ​គ្នាដោយ​បង្ខំ​ឱ្យ​ក្មេង​អាយុ​ក្រោម ៦ឆ្នាំ​ពាក់​ម៉ាស់ និង​បញ្ជា​ឱ្យ​បិទ​សាលារៀន​មួយ​សប្តាហ៍​មុននេះ​។​

​ប្រទេស​បែលហ្ស៊ិកដែលមាន​ប្រជាជន​ជាង ១១លាន​នាក់បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ នៃវីរុស​កូ​រ៉ូ​ណា​ជា​មធ្យម​ប្រចាំថ្ងៃនៅ​សប្តាហ៍​នេះ​ចំនួន ​១៧,៨៦២​នាក់​ដោយមាន​ការកើនឡើង ៦% ​ពី​សប្តាហ៍​មុន ខណៈ​ចំនួន​អ្នកជំងឺ​ចូល​មន្ទីរពេទ្យ​ក៏​កើនឡើង ៤% ​ផងដែរ​។ ​ការតវ៉ា​ក៏បានចាប់ផ្តើម​នៅ​ទូទាំង​រដ្ឋធានី​អឺរ៉ុប​នៅ​ចុង​សប្តាហ៍​នេះ ខណៈ​ករណី​ឆ្លង​វីរុស​ខ្ពស់​វិលត្រឡប់​មកវិញ​នៅមុន​បុណ្យ​ណូអែល​។​ ​ករណី​ច្រើនជាង ២.៥លាន​ត្រូវបាន​កត់ត្រា​ក្នុង​សប្តាហ៍​មុន​តែមួយគត់​នៅ​ទូទាំង​ទ្វីបអឺរ៉ុប ស្របពេល​មានការ​កើនឡើង​ខ្លាំង​នៅក្នុង​ប្រទេស​បារាំង ហូ​ឡង់ អ៊ីតាលី អូទ្រីស និង​អាល្លឺម៉ង់​។​ ​ការ​រឹតបន្តឹង​ថ្មី​កំពុង​ត្រូវបាន​ដាក់ចេញ​នៅ​ទូទាំង​ទ្វីប ​ជាមួយនឹង​វិធានការ​ដូចជា​ការផាកពិន័យ​ធ្ងន់ធ្ងរ ការចាក់​វ៉ាក់សាំង​ជា​កាតព្វកិច្ច និង​ការបិទ​ខ្ទប់​ទាំងស្រុង​សម្រាប់​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm