វ៉កស្ទ្រីតបានកំពុងទាក់ទាញភ្ញៀវទេសចរ មកដើរកម្សាន្តយ៉ាងច្រើនកុះករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

2025/04/16 03:09:04 am        579

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ នៅតាមបណ្តោយមាត់ទន្លេរ វ៉កស្ទ្រីត (Walk Street) ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកដើរកម្សាន្តយ៉ាងច្រើនកុះករ ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធមាត់ទន្លេរ និងក៏ជាការចូលរួមអបអរសាទរថ្ងៃបុណ្យ ចូលឆ្នាំថ្មី និងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិចូលមកទស្សនានៅរាជធានីភ្នំពេញផងដែរ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃទី២ ត្រូវនិងថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៥ នេះ នៅរាជធានីភ្នំពេញ ក្រៅពី តំបន់ទេសចរប្រវត្តិសាស្រ្តវត្តភ្នំ ដែលប្រជាពលរដ្ឋតែងតែទៅដើរកម្សាន្តនោះ ចំណែកនៅតាមបណ្តោយផ្លូវដើរថ្មើរជើងមាត់ទន្លេរ វ៉កស្ទ្រីត (Walk Street) ក៏មានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដើរលំហែរកាយជាហូរហែរផងដែរ ជាពិសេសនៅ ពេលរាត្រី ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ក៏ដូចជាការចូលរួមអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីផងដែរ។

ចំណែកនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរត្រូវនៅថ្ងៃទី២ ឆ្នាំ២០២៥ នេះ ឃើញថា មានប្រជាពលរដ្ឋមកដើរកម្សាន្ត នៅតាមបណ្តោយវ៉កស្ទ្រីត (Walk Street) យ៉ាងច្រើនកុះករ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ស្របពេលនៅរាជធានីភ្នំពេញ ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនគួរកត់សម្គាល់ និងមានតំបន់លំហែរកាយជាច្រើនកន្លែង ជាពិសេសនៅក្នុងពេលថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ បានបង្កើតឱ្យមានតំបន់សម្រាប់ការដើរថ្មើរជើងនៅតាមបណ្តាយមាត់ទន្លេ និងមានការលក់នំចំណីជាហូរហែរ ផងដែរ, ដែលតាមរយៈនេះគឺជាការចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ ជាពិសេសភ្ញៀវអន្តរជាតិមកកម្សាន្ត។

ចំណែកអាជីវករលក់ដូរវិញ លើកឡើងឱ្យដឹងថា ចាប់តាំងពីការបើកតំបន់ដើរថ្មើរជើង (Walk Street) នៅទីនេះ ឃើញថា មានភ្ញៀវទេសចរណ៍មកដើរកម្សាន្តជាច្រើន ជាពិសេសនៅពេលរាត្រី ក្នុងនោះសម្រាប់ការលក់ដូររបស់ពួកគាត់ក៏បានលក់ដាច់សមរម្យ ជាពិសេសនៅក្នុងឱកាសចូលឆ្នាំនេះ ដើម្បីបម្រើសេវាជូនភ្ញៀវទេសចរណ៍ផង និងដើម្បីប្រាក់ចំណូលខ្លួនឯងផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានជំរុញឲ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំ សង្ក្រាន្តនៅតាមមូលដ្ឋាន និងវត្តអារាមនានា ដើម្បីអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងដើម្បីឲ្យប្រជាពលរដ្ឋបាន ចូលរួមកម្សាន្ត ជាក់ស្តែងការរៀបចំនៅតាមផ្លូវដើរកម្សាន្តរតាមមាត់ទន្លេ (Walk Street) ត្រូវបានប្រជាពលរដ្ឋគាំទ្រពេញទំហឹង សម្រាប់ការដើរលំហែរកាយ ដើម្បីសុខភាព និងកំពុងក្លាយជាតំបន់កំពុងពេញនិយម សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដើរ កម្សាន្ត និងក៏ជាកន្លែងកំពុងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកកម្សាន្ត និងការស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅតាម មាត់ទន្លេ ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        78
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        101
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm