អាជ្ញាធរសុខាភិបាល៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីននៅហ្កាហ្សា កើនឡើងដល់ ៥១.០០០នាក់

2025/04/16 07:40:33 pm        59

អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ៥១.០០០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះចុងក្រោយបំផុតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរសុខាភិបាល បាននិយាយថា មនុស្ស ១១៦.៣៤៣នាក់ ផ្សេងទៀត បានរងរបួស នៅក្នុងការវាយលុករបស់យោធាអ៊ីស្រាអែលដែលកំពុងបន្ត។

អាជ្ញាធរសុខាភិបាល បានបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៧នាក់ ត្រូវបានសម្លាប់ និង ៦៩នាក់ផ្សេងទៀត បានរងរបួស ដោយការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ីស្រាអែល នៅក្នុងតំបន់ផ្សេងៗ នៅក្នុងដែនដីនេះ។

សេចក្តីរាយការណ៍ បានបន្ថែមថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាអ៊ីស្រាអែលឡើងវិញ នៅតំបន់ហ្កាហ្សា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំនេះ ជនជាតិប៉ាឡេស្ទីនចំនួន ១.៦៣០នាក់ ត្រូវបានសម្លាប់ និង ៤.៣០២ នាក់ផ្សេងទៀត បានរងរបួស។

កាលពីថ្ងៃអង្គារ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបន្តបើកការវាយប្រហារផ្លូវអាកាសលើទីតាំងជាច្រើន ក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ យោងតាមសេចក្តីរាយការណ៍សារព័ត៌មានប៉ាឡេស្ទីន Al-Quds ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអង្គារ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្ស ២៣នាក់ស្លាប់ នៅក្នុងតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        280
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        323
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        302

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm