ប្រធាន NATO បញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះអ៊ុយក្រែន អំឡុងទស្សនកិច្ចនៅទីក្រុងកំពង់ផែ Odesa

2025/04/16 07:41:23 pm        75


អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើង ឬអង្គការណាតូ (NATO) កាលពីថ្ងៃអង្គារ (ទី១៥ ខែមេសា) បានលើកឡើងថា ការគាំទ្ររបស់សម្ព័ន្ធមិត្តយោធាមួយនេះ ចំពោះអ៊ុយក្រែន នៅតែ «មិនផ្លាស់ប្តូរ» នោះឡើយ ដោយសង្កត់ធ្ងន់ថា ជំនួយសន្តិសុខច្រើនជាង ២០ពាន់លានអឺរ៉ូ (ជាង ២២ពាន់លានដុល្លារ) ត្រូវបានសន្យាផ្ដល់ឲ្យរួចហើយ ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ។

លោក Mark Rutte បាននិយាយបែបនេះនៅឯទីក្រុងកំពង់ផែ Odesa របស់ប្រទេសអ៊ុយក្រែន ជាកន្លែងដែលលោកបានជួបជាមួយប្រធានាធិបតី លោក Volodymyr Zelenskyy។ ដំណើរទស្សនកិច្ចរបស់លោកបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមីស៊ីលបាលីស្ទិករបស់រុស្ស៊ី ២គ្រាប់ បានវាយប្រហារទីក្រុង Sumy កាលពីព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥នាក់ ក្នុងនោះមានកុមារ ២នាក់ផងដែរ និងរបួស ១១៩នាក់។

គួរបញ្ជាក់ថា ការវាយប្រហារលើទីក្រុងភាគឦសានដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែនជាមួយរុស្ស៊ី បានក្លាយជាការវាយប្រហារទ្រង់ទ្រាយធំលើកទី២ ក្នុងរយៈពេលត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ដែលបណ្តាលឲ្យមានជនស៊ីវិលបាត់បង់ជីវិតយ៉ាងច្រើន។ កាលពីដើមខែនេះ មនុស្សប្រមាណជា ២០នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានកុមារ ៩នាក់ផងដែរ បន្ទាប់ពីមីស៊ីលបាលីស្ទិករបស់រុស្ស៊ី បានវាយប្រហារទីក្រុង Kryvyi Rih ដែលជាស្រុកកំណើតរបស់លោក Zelenskyy កាលពីថ្ងៃទី៤ ខែមេសា។

អំឡុងសន្និសីទសារព័ត៌មានរួមជាមួយលោក Zelenskyy លោក Rutte បានបញ្ជាក់ថា៖ «ខ្ញុំមកទីនេះ ថ្ងៃនេះ ព្រោះខ្ញុំជឿថា ប្រជាជនអ៊ុយក្រែនសមនឹងទទួលបានសន្តិភាព សុវត្ថិភាព និងសន្តិសុខពិតប្រាកដ ក្នុងប្រទេសរបស់ពួកគេ ក្នុងគេហដ្ឋានរបស់ពួកគេ»។ 

មេដឹកនាំទាំង២ ក៏បានទៅជួបសួរសុខទុក្ខទាហានអ៊ុយក្រែនដែលរងរបួសនៅមន្ទីរពេទ្យ ក្នុងទីក្រុង Odesa ផងដែរ។ នេះជាដំណើរលើកដំបូងរបស់លោក Rutte ទៅកាន់អ៊ុយក្រែន គិតចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដឹកនាំការចរចាបទឈប់បាញ់ រវាងទីក្រុងគីវ និងទីក្រុងមូស្គូ ដែលរួមមានទាំងការចរចាជាច្រើនលើក នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតផងដែរ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm