ជើងឯក ៥​សម័យ​ថៃ​បើក​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​អាស៊ាន​យកឈ្នះ​ទី​ម័​រ​ខាងកើត ២​ទល់នឹង​០

2021/12/06 06:09:02 pm        110

បាល់ទាត់៖ ក្រុម​ដំរី​សឹក​ថៃបើក​យុទ្ធនា​ការប្រកួត​បាល់ទាត់​ពានរង្វាន់​តំបន់​អាស៊ាន ២០២០​ ពូ​ល ​B ដោយ​បាន​យកឈ្នះ​ក្រុម​ជម្រើស​ជាតិ​ទី​ម័​រ​ខាងកើត ២​ទល់នឹង​០ ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២១​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​សិង្ហ​បុរី​។​ ​ជំនួប​នេះ​តង់​ទី​១ ក្រុម​ទាំងពីរ​ស្មើគ្នា ០​ទល់នឹង​០ ទោះបី​ថៃមានឱកាស​ដាក់​សម្ពាធ​លើក​គូប្រកួត​ច្រើនយ៉ាង​ណាក៏ដោយ​។

ប៉ុន្តែ​នៅ​តង់​ទី​២ នាទី​ទី​៥១ ថៃ​បើក​ការនាំ​មុខពេលដែល​កីឡាករ Pathompol Charoenrattanapirom ស៊ុត​បញ្ចូល​ទី​បានសម្រេចបន្ទាប់ពី​កីឡាករ Weerawatnodom ប​ញ្ជួ​ន​បាល់​ឱ្យ​។ ៩​នាទី​មុន​ចប់​ការប្រកួត ថៃ​នាំមុខ​ ១​គ្រាប់​ទៀតដោយ​គ្រាប់​បាល់​របស់​កីឡាករ Supachok Sarachat​។​ ​ចប់​ការប្រកួត​ថៃ​ឈ្នះទី​ម័​រ​ខាងកើត ២​ទល់នឹង​០ និង​មាន ៣​ពិន្ទុ​ក្នុង​ដៃ​។​ ​គ្រូបង្វឹក​ជម្រើសជាតិ​ថៃលោក Alexandre Polking បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​ក្រុម​ដណ្តើមបាន​ ៣​ពិន្ទុ​ពី​ការប្រកួត​នេះ ហើយក៏​អបអរសាទរ​ដែល​កីឡាករ​ក្មេងៗ​របស់​ទី​ម័​រ​ខាងកើត ដែល​លេង​ការពារ​នឹង​វាយបក តែ​លោក​សារភាពថា​ពិតជា​លំបាកពេលដែល​លេង​ជាមួយ​ក្រុម​ដែល​ការពារ​បានល្អ​ដូចគ្នា​។ ប្រកួត​បន្ទាប់​ថៃត្រូវ​ជួប​ជាមួយ​សហភាព​មី​យ៉ាន់​ម៉ា​។​

​ចំនែក​គ្រូបង្វឹក​ទី​ម័​រ​ខាងកើតលោក Fabio Maciel ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ការប្រកួត​ថា លោក​ពិត​ជាមាន​មោទនភាព​ចំពោះ​កូនក្រុមរបស់លោក ដែល​ហ៊ាន​លេង​ជាមួយ​ក្រុម​មួយ​ដែល​ទំនង​អាច​នឹង​ក្លាយជា​ជើងឯក ទោះបី​ពូកគេ​មាន​អាយុ​មធ្យម ​២០​ឆ្នាំ​ក៏ដោយ​។​ ​ប្រកួត​បន្ទាប់​ជម្រើសជាតិ​ទី​ម័​រ​ខាងកើតនឹង​ជួប​ជាមួយ​សហភាព​មី​យ៉ាន់​ម៉ា​ មុន​ជួប​ហ្វីលីពីន និង​សិង្ហ​បុរី​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        144
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        156
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm