ក្រុមរដ្ឋឥស្លាមដេស( Daesh)បានអះអាងពីការបំផ្ទុះគ្រាប់បែកមួយគ្រាប់ ដោយបានកំណត់គោលដៅលើនគរបាល នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន ដែលមានភាពច្របូកច្របល់ ដែលបានបណ្តាលឲ្យនគរបាលបីនាក់ស្លាប់ និងជាច្រើននាក់ទៀត រងរបួស។
គ្រាប់បែកមួយគ្រាប់ដែលដាក់បង្កៃនៅលើមួយម៉ូតូមួយគ្រឿងកាលពីថ្ងៃអង្គារ បានកំណត់គោលដៅលើរថយន្តក្រុងដែលដឹកនគរបាល ៤០នាក់ នៅក្នុងទីក្រុង Mastung នៃខេត្ត Balochistan ដ៏ក្រីក្រ ជាកន្លែងដែលកងកម្លាំងសន្តិសុខ បានប្រយុទ្ធនឹងអំពើហិង្សាដែលបង្កឡើងដោយក្រុមប្រកាន់និកាយ ជនជាតិភាគតិច និងក្រុមបំបែកខ្លួនអស់ជាច្រើនទសវត្សរ៍មកហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ សាខាក្នុងតំបន់របស់ក្រុមជីហាដរដ្ឋឥស្លាម Khorasan (IS-K) ដែលជារឿយៗ ធ្វើការវាយប្រហារលើកងកម្លាំងសន្តិសុខ នៅក្នុងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានអះអាងថា «ទាហាន»របស់ខ្លួន បានកំណត់គោលដៅទៅលើនគរបាលដែល «ក្បត់សាសនា» ។
ប្រទេសប៉ាគីស្ថាន បានឃើញការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សា នៅក្នុងតំបន់របស់ខ្លួន ជាប់ព្រំដែនអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់បានត្រឡប់មកកាន់អំណាច នៅទីក្រុងកាប៊ុលក្នុងឆ្នាំ ២០២១ ដោយទីក្រុងអ៊ីស្លាម៉ាបាដ បានចោទប្រកាន់ប្រទេសជិតខាងភាគខាងលិចរបស់ខ្លួនថា អនុញ្ញាតឲ្យដីរបស់ខ្លួនប្រើប្រាស់សម្រាប់ការវាយប្រហារប្រឆាំងនឹងប៉ាគីស្ថាន ជាការអះអាងដែលក្រុមតាលីបង់បដិសេធ។