លោក Trump ប្រាប់ថា លោកគ្រោងផ្តល់ប្រាក់ឧបត្ថម្ភជាផ្នែកនៃកម្មវិធីព្រមនិរទេសខ្លួន

2025/04/16 11:38:10 pm        57


នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃអង្គារ (ទី១៥ ខែមេសា) ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកគ្រោងនឹងដាក់ចេញនូវកម្មវិធីថ្មីមួយដែលផ្តល់ប្រាក់ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលព្រមចាកចេញពីប្រទេសដោយស្ម័គ្រចិត្ត។

លោក Trump បានប្រាប់ថា «កម្មវិធីព្រមនិរទេសខ្លួនឯង» បែបនេះ នឹងរួមបញ្ចូលជំនួយហិរញ្ញវត្ថុមួយចំនួន និងការរំពឹងទុកពីការបានចូលប្រទេសឡើងវិញដោយស្របច្បាប់ នាពេលក្រោយ។ បើយោងតាមប្រតិចារិកផ្លូវការនៃបទសម្ភាសន៍ដែលបានថតទុកកាលពីថ្ងៃចន្ទ លោក Trump បានប្រាប់ពិធីការិនី Rachel Campos-Duffy របស់ប្រព័ន្ធផ្សព្វផ្សាយ Fox Noticias ថា៖ «យើងនឹងផ្តល់ឲ្យពួកគេនូវប្រាក់ឧបត្ថម្ភ»។

លោកបានបញ្ជាក់បន្ថែមថា៖ «យើងនឹងផ្តល់ប្រាក់ខ្លះ និងសំបុត្រយន្តហោះឲ្យពួកគេ ហើយបន្ទាប់មកយើងនឹងធ្វើការជាមួយពួកគេ។ ប្រសិនបើពួកគេជាបុគ្គលល្អត្រឹមត្រូវ ប្រសិនបើយើងចង់ឲ្យពួកគេចូលមកវិញ យើងនឹងធ្វើការជាមួយពួកគេ ដើម្បីឲ្យពួកគេត្រលប់មកវិញយ៉ាងឆាប់តាមដែលយើងអាចធ្វើបាន»។

អ្នកនាំពាក្យសេតវិមាន បាននិយាយថា លោកគ្មានអ្វីត្រូវបន្ថែម ជុំវិញការអត្ថាធិប្បាយរបស់លោក Trump នោះទេ។ លោក Trump ដែលជាមេដឹកនាំទៅពីគណបក្សសាធារណរដ្ឋ បានប្តេជ្ញានិរទេសក្នុងចំនួនដ៏ច្រើនបំផុតនៃជនអន្តោប្រវេសន៍ដែលរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយបានសាកល្បងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីបង្កើនការចាប់ខ្លួន និងការនិរទេស៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm