រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ កងទ័ពនឹងនៅតែស្ថិតក្នុងតំបន់ហ្គាហ្សា លីបង់ និងស៊ីរី ដោយមិនកំណត់ពេលវេលា

2025/04/16 11:44:22 pm        131

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា កងទ័ពនឹងនៅតែស្ថិតក្នុងតំបន់សន្តិសុខដែលគេហៅថា ហ្កាហ្សាស្ទ្រីប លីបង់ និងស៊ីរី ដោយគ្មានកំណត់ពេលជាក់លាក់។

លោក Israel Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មិនដូចកាលពីអតីតកាលទេ (យោធាអ៊ីស្រាអែល) មិនជម្លៀសប្រជាជនចេញពីតំបន់ដែលត្រូវបានបោសសម្អាត និងរឹបអូសនោះទេ» ។ យោធា«នឹងនៅតែស្ថិតក្នុងតំបន់សន្តិសុខ ជាតំបន់ទ្រនាប់រវាងសត្រូវ និងសហគមន៍អ៊ីស្រាអែល ក្នុងស្ថានការណ៍បណ្ដោះអាសន្ន ឬអចិន្ត្រៃយ៍ នៅតំប់ហ្កាហ្សា ដូចនៅលីបង់ និងស៊ីរី»។

កងកម្លាំងអ៊ីស្រាអែល បានកាន់កាប់តំបន់ដ៏ធំនៃតំបន់ហ្កាហ្សា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងយុទ្ធនាការជាថ្មី ដើម្បីដាក់សម្ពាធក្រុមហាម៉ាសឲ្យដោះលែងចំណាប់ថ្នូរ បន្ទាប់ពីអ៊ីស្រាអែល បានបញ្ចប់បទឈប់បាញ់របស់ពួកគេ កាលពីខែមុន។ អ៊ីស្រាអែលក៏បានបដិសេធមិនព្រមដកខ្លួនចេញពីតំបន់មួយចំនួន ក្នុងប្រទេសលីបង់ បន្ទាប់ពីបទឈប់បាញ់ ជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា កាលពីឆ្នាំមុន ហើយខ្លួនបានដណ្តើមយកតំបន់ទ្រនាប់មួយ នៅភាគខាងត្បូងប្រទេសស៊ីរី បន្ទាប់ពីលោកប្រធានាធិបតី បាសា អាល់អាសាដ (Bashar al-Assad) ត្រូវបានផ្តួលរលំ។

អ៊ីស្រាអែលនិយាយថា ខ្លួនត្រូវតែបន្តការគ្រប់គ្រងលើទឹកដីបែបនេះ ដើម្បីទប់ស្កាត់ការកើតឡើងម្តងទៀតនៃការវាយប្រហារ នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាស ដែលក្នុងនោះ ក្រុមសកម្មប្រយុទ្ធរាប់ពាន់នាក់ បានសម្រុកចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm