លោកបណ្ឌិត គិន ភា៖ មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី «ដំណើររួមគ្នាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍ»

2025/04/17 01:08:34 am        244

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ គឺមួយថ្ងៃបន្ទាប់ពីប្រជាជនកម្ពុជាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងសប្បាយរីករាយ និងប្រកបដោយសុខសន្តិភាព។

លោកបណ្ឌិត គិន ភា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះកើតឡើងក្រោយពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួនទៅជាសហគមន៍កម្ពុជា-ចិនដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជិនពីង មិនត្រឹមតែឆ្លុះបញ្ចាំងពីចំណងមិត្តភាពយូរអង្វែងរវាងភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការកសាងអនាគតដ៏ត្រចះត្រចង់ និងប្រកបដោយបរិយាបន្នថែមទៀតផង។

លោកបណ្ឌិតលើកឡើងថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានវិវត្តរីកចម្រើនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោងនិងឆ្ពោះទៅមុខ។ ប្រទេសទាំងពីរបានព្រមព្រៀងកសាងសហគមន៍ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី គឺបង្ហាញឱ្យឃើញការតាំងចិត្តរបស់ខ្លួន ក្នុងការបន្តការអភិវឌ្ឍប្រកបបរិយាបន្ន ចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ការណ៍នេះ បង្ហាញពីជំនឿរួមគ្នាលើថាមពលនៃភាពជាដៃគូក្នុងការលើកកម្ពស់សង្គម កែប្រែជីវភាព ឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។

លោកបន្តថា ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ជាញឹកញាប់ ជាពិសេសជំនួបដ៏ស្និទ្ធស្នាលនាពេលថ្មីៗនេះ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីនិងបញ្ចូលថាមពលថ្មីទៅក្នុងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។ អន្តរកម្មទាំងនេះបង្ហាញពីភាពស៊ីជម្រៅនៃយល់ដឹងពីគ្នារវាងមេដឹកនាំនៃប្រទេសទាំងពីរ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការបង្កើតកាលានុវត្តភាពថ្មី។

បើតាមការមើលឃើញរបស់លោកបណ្ឌិត គិន ភា ចំណុចស្នូលនៃយុគសម័យថ្មីគឺ ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ កម្ពុជា-ចិន ដែលជាផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយដែលគ្របដណ្ដប់វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការចំនួនប្រាំមួយ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ កិច្ចសហការនេះឆ្លុះបញ្ចាំងមិនត្រឹមតែគោលដៅរួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនួលខុសត្រូវរួមគ្នារបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់វិបុលភាព និងការរក្សាសន្តិភាពតំបន់។

លោកបានបញ្ជាក់ថា ការផ្តួចផ្តើមគំនិតជាក់ស្តែងក្រោម ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រនេះ ដូចជា របៀងឧស្សាហកម្មនិងបច្ចេកវិទ្យាក្នុងខេត្តព្រះសីហនុរបស់កម្ពុជា ដែលត្រូវបានដាក់ចក្ខុយវិស័យជា «ទីក្រុង Shenzhen ទីពីរ» និងរបៀងមច្ឆានិងអង្ករនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គឺជាឧទាហរណ៍ប្រកបដោយភាពទាក់ទាញនៃនវានុវត្តន៍ និងកំណើនប្រកបដោយចីរភាព។ គម្រោងទាំងនេះកំពុងផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតមាគ៌ាថ្មីសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។

លោកបណ្ឌិតបន្តថា ក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរបន្តគាំទ្រផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក និងសហការគ្នាយ៉ាងជិតស្និទ្ធលើកិច្ចការតំបន់និងពិភពលោក ដោយពង្រឹងឯកភាពអាស៊ាន និងរួមចំណែកដល់សន្តិភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ក្នុងវិស័យឧស្សាហកម្មនិងផលិតកម្ម ការគាំទ្ររបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេសបានពន្លឿនកិច្ចខិតខំប្រឹងប្រែងទំនើបកម្មរបស់កម្ពុជា។ ជាឧទាហរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជានិមិត្តរូបនៃវឌ្ឍនភាពការជំរុញពាណិជ្ជកម្ម ការកាត់បន្ថយពេលវេលាធ្វើដំណើរ និងការតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងភាគីទាំងពីរសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ផងដែរ។ ដោយសារការវិនិយោគនិងការផ្ទេរបច្ចេកវិទ្យារបស់ចិន កសិករកម្ពុជាឥឡូវនេះមានលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើប និងទីផ្សារអន្តរជាតិកាន់តែច្រើន ហើយកំពុងទទួលបានប្រាក់ចំណេញខ្ពស់ជាងមុន។ កិច្ចសហការនេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាអ្នកដើរតួយ៉ាងរឹងមាំក្នុងសន្តិសុខស្បៀងក្នុងតំបន់ និងកសិពាណិជ្ជកម្មផងដែរ។

ទន្ទឹមនឹងនេះដែរ កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេស ក្នុងវិស័យថាមពលកកើតឡើងវិញ កំពុងជួយកម្ពុជាជំរុញមហិច្ឆតាកំណើនបៃតងរបស់ខ្លួន កម្ពុជាកំពុងវិនិយោគលើប្រភពថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គីសនី និងប្រភពថាមពលប្រកបដោយនិរន្តរភាពផ្សេងទៀត ដោយមានការគាំទ្រពីសហគ្រាសចិន ដែលជាមូលដ្ឋានគ្រឹះសម្រាប់សន្តិសុខថាមពលយូរអង្វែង និងនិរន្តរភាពបរិស្ថាន។

 ក្នុងវិស័យសន្តិសុខ ប្រទេសទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើការកសាងសមត្ថភាព ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងសុវត្ថិភាពសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីធានាថា សន្តិភាព និងសន្តិសុខនៅតែជាមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ដោយផ្តល់នូវបរិយាកាសស្ថិរភាពសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

 វិស័យដែលកាន់តែលេចធ្លោរបំផុតមួយទៀត គឺការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកំពុងទទួលផ្លែផ្កាដ៏ផូរផង់ ដែលជាបេះដូងនៃទំនាក់ទំនងកម្ពុជា-ចិន។ រាប់ចាប់តាំងពីវិស័យអប់រំ និងការផ្លាស់ប្តូរវប្បធម៌ រហូតដល់វិស័យទេសចរណ៍ និងនាវានុវត្តន៍ឌីជីថល ប្រជាជនកម្ពុជា និងប្រជាជនចិនកំពុងបង្កើតចំណងមិត្តភាព ការយល់ដឹង និងគោលបំណងរួមជាមួយគ្នាដ៏រឹងមាំ។

បើតាម លោកបណ្ឌិត គិន ភា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាតាំងពីយូរយារណាស់មកហើយ និងជាប្រភពសំខាន់នៃការវិនិយោគផ្ទាល់ពីបរទេស។ ប៉ុន្តែ ភាពជាដៃគូរវាងប្រទេសទាំងពីរ គឺហួសពីតួលេខ ភាពជាដៃគូនេះរួមបញ្ចូលទាំងក្តីសុបិនរួម តម្លៃរួម និងការជឿជាក់ដែលថាប្រជាជាតិទាំងអស់ មិនថាតូចឬធំ គឺអាចធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម ។

 លោកបន្តថា ម្យ៉ាងទៀត ការរួមចំណែករបស់ប្រទេសចិនចំពោះហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា កំពុងជួយដាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពរុងរឿងយូរអង្វែង និងភាពធន់។ ជាមួយគ្នានោះដែរ គំនិតផ្តួចផ្តើមសំខាន់ៗរបស់ចិន ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ស្របទៅនឹងអាទិភាពជាតិរបស់ប្រទេសកម្ពុជា ដោយផ្តល់នូវក្របខណ្ឌដ៏មានតម្លៃសម្រាប់ការលើកកម្ពស់នវានុវត្តន៍ និងការបន្តការអភិវឌ្ឍបៃតង និងកំណើនប្រកបដោយបរិយាបន្ន។

 លោកបណ្ឌិត គិន ភា បញ្ជាក់ថា កម្ពុជានឹងបន្តគោលនយោបាយបើកចំហ អព្យាក្រឹតភាព និងការចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ។ ក្នុងន័យនេះ ភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសចិន ដើរតួជាស្ពានមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមាហរណកម្មអាស៊ានឱ្យកាន់តែរឹងមាំ។

 លោកថ្លែងថា ដោយសម្លឹងឆ្ពោះទៅមុខ ទំនាក់ទំនងកម្ពុជា-ចិន ផ្តល់នូវលទ្ធភាពថ្មីៗដ៏គួរឱ្យរំភើប។ ពីវិស័យកសិកម្មឆ្លាតវៃ និងបរិវត្តិកម្មឌីជីថលរហូតដល់វិស័យសហគ្រិនភាពវ័យក្មេង និងការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវ, ឱកាសសម្រាប់ប្រទេសទាំងពី គឺពិតជាគ្មានដែនកំណត់។ ការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិនទៅដល់កម្រិតសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា និងការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រទ្វេភាគី គឺមានអត្ថន័យហួសពីការផ្លាស់ប្តូរគោលនយោបាយ, ភាពជាដៃគូនេះ តំណាងឱ្យចក្ខុវិស័យសម្រាប់ពិភពលោកដែលប្រសើរជាងមុន ដែលកិច្ចសហប្រតិបត្តិការមានឧត្តមានុភាពលើជម្លោះ និងការអភិវឌ្ឍកើតមានសម្រាប់ទាំងអស់គ្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm