សេចក្ដីរាយការណ៍៖ លោក Trump ជំទាស់ផែនការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់

2025/04/17 04:40:27 pm        134

កាសែត New York Times បានរាយការណ៍នៅថ្ងៃពុធ (១៦ មេសា) ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលអាមេរិក និងប្រភពផ្សេងទៀតថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានរារាំងផែនការវាយប្រហារមួយរបស់អ៊ីស្រាអែល ដែលបានគ្រោងទុក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីគាំទ្រការចរចាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ក្នុងការដាក់ដែនកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

New York Times បានឱ្យដឹងថា អ៊ីស្រាអែល បានបង្កើតផែនការវាយប្រហារទីតាំងនានារបស់អ៊ីរ៉ង់ក្នុងខែឧសភា ដោយបន្ថែមថា គោលដៅនៃផែនការនោះគឺដើម្បីបង្អាក់សមត្ថភាពអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង៉ ឱ្យដើរថយក្រោយរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ។

សារព័ត៌មាននេះនិយាយថា អ៊ីស្រាអែល បានទាមទារជំនួយពីអាមេរិក ដើម្បីទប់ស្កាត់ការសងសឹករបស់អ៊ីរ៉ង់ ហើយថែមទាំងចង់ធានាថា ការវាយប្រហារនឹងទទួលបានជោគជ័យ។ បន្ទាប់ពីការជជែកពិភាក្សាផ្ទៃក្នុងជាច្រើនខែ លោក Trump បានសម្រេចចិត្តចរចាជាមួយអ៊ីរ៉ង់ ជាជាងគាំទ្រសកម្មភាពយោធា។

អាមេរិក និងអ៊ីរ៉ង់ បានជួបពិភាក្សាគ្នាក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលជាលើកទីមួយហើយក្នុងអំឡុងពេលរដ្ឋបាលលោក Trump រួមទាំងអាណត្តិទី១ របស់លោកក្នុងឆ្នាំ២០១៧-២០២១។ ប្រទេសទាំងពីរបានពណ៌នាកិច្ចពិភាក្សានេះថាមានលក្ខណៈវិជ្ជមាន និងស្ថាបនា។

កិច្ចពិភាក្សាជុំទី២ ត្រូវបានកំណត់ពេលសម្រាប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ហើយប្រភពដែលបានរាយការណ៍ពីផែនការបាននិយាយថា កិច្ចប្រជុំនេះទំនងជានឹងធ្វើឡើងនៅទីក្រុងរ៉ូម របស់អ៊ីតាលី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm