អ្នក​ស្លាប់​កើន​ឡើង​ដល់ ១៤​នាក់​បន្ទាប់​ពី​ផ្ទុះ​ភ្នំ​ភ្លើង​នៅ​ឥណ្ឌូនេស៊ី

2021/12/06 06:47:28 pm        414

​ឥណ្ឌូណេស៊ី៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នក​ស្លាប់​បន្ទាប់ពី​ការ​ផ្ទុះ​ភ្នំភ្លើង​ខ្ពស់​បំផុតនៅ​លើ​កោះ​ជ្វា ដែល​មានប្រជា​ជន​ច្រើន​ជាង​គេ​រស់នៅ​របស់​ប្រទេស​ឥណ្ឌូនេស៊ីបាន​កើនឡើង​ដល់​ ១៤​នាក់ និង​រង​របួស​ច្រើន​នាក់ ខណៈ​ដែល​កម្ទេចកំទី និង​ដីល្បាប់ក្រាស់បានរារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ជនរងគ្រោះ​។

ភ្នំភ្លើង Semeru ក្នុងស្រុក Lumajang ខេត្ត​ជ្វា​ភាគ​ខាងកើត​បាន​បញ្ចេញ​ផេះ​ដ៏​ក្រាស់​ជាង ១២,០០០​ម៉ែត្រ​ទៅលើ​អាកាស ហើយ​កម្អែល​ភ្នភ្លើង​បាន​ហូរ​ចុះ​តាម​ជម្រាល​ភ្នំ​បន្ទាប់ពី​មានការ​ផ្ទុះ​ភ្លាមៗ​កាលពី​ថ្ងៃ​សៅរ៍ ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​។ ភូមិ​ជាច្រើន​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ផេះ​ដែល​ធ្លាក់​មក​។ នៅ​គ្លីនិក​មួយ​នៅ​ក្នុង​ភូមិ Pronojiwo អ្នកជំងឺ​បាន​ត្អូញត្អែរ​នៃ​ការពិបាក​ដកដង្ហើមដោយសារ​តែ​ផេះ​ភ្នំភ្លើង​។ អ្នកជំងឺ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ​បន្ទាប់ពី​ទទួល​បាន​ជំនួយ​បឋម​ដោយ​អង្គភាព​សង្គ្រោះ​បន្ទាន់​។ ប្រធាន​គ្លីនិក Pronojiwo លោក​វេជ្ជបណ្ឌិត Miftahul Ulum បាន​និយាយ​ថា អ្នកជំងឺ​ដែល​ចូល​មក​តាំងពី​ថ្ងៃ​សៅរ៍ ភាគច្រើន​បានត្អូញត្អែរអំពី​ការពិបាកដកដង្ហើម និង​ការ​រលាកភ្លើង​។

លោក Eko Budi Lelono ប្រធានមជ្ឈមណ្ឌល​ស្ទង់​ភូមិសាស្ត្រ​បាន​និយាយ​ថា លំហូរ​កម្អែល​ភ្នំភ្លើង​បាន​ហូរ​ទៅកាន់​ទន្លេ​ក្បែរ​នោះ​។ ការរាយការណ៍​របស់​ទូរទស្សន៍បាន​បង្ហាញ​សកម្មភាព​ប្រជាជន​បាន​ស្រែក និង​រត់​នៅ​ក្រោម​ពពក​ផេះ​ដ៏​ក្រាស់ ផ្ទៃមុខ​របស់​ពួកគេ​សើមដោយសារ​ភ្លៀង​លាយឡំ​ជាមួយ​ធូលី​ភ្នំភ្លើង​។ ការ​ផ្ទុះ​ភ្លើង Semeru លើក​ចុង​ក្រោយ​គឺ​ក្នុង​ខែ​មករា ប៉ុន្តែ​គ្មាន​អ្នក​រង​របួស​នោះ​ទេ​។ ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រជុំ​កោះ​មាន​ប្រជាជន​ជាង ២៧០​លាន​នាក់ងាយ​នឹង​កើតមាន​ការ​រញ្ជួយ​ដី ​និង​សកម្មភាព​ភ្នំភ្លើងដោយ​សារតែ​វា​ស្ថិត​នៅ​តាម​បណ្ដោយនៃ​កង​ភ្លើង​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        275
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        317
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        297

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm