បេក្ខជននៃក្រុមចម្រុះស៊ីវិលដែលកំពុងកាន់អំណាចរបស់ប្រទេសប៉ូឡូញ អភិបាលក្រុងវ៉ាសាវី លោក រ៉ាហ្វាល សាស្កូស្គី(Rafal Trzaskowski) បាននិយាយនៅលើបណ្តាញ FOX Business Network កាលពីថ្ងៃពុធ ថា ប្រទេសប៉ូឡូញ ត្រូវតែ «រក្សាភាពរឹងមាំ» និងទប់ស្កាត់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។

និយាយក្នុងកម្មវិធី «Mornings with Maria» របស់បណ្តាញ FOX Business Network លោក Trzaskowski បាននិយាយថា ប្រទេសប៉ូឡូញកំពុងវិនិយោគយ៉ាងខ្លាំងលើវិស័យការពារជាតិ ហើយ ព្រំដែនភាគខាងកើតរបស់ខ្លួន និងព្រំដែនខាងកើតរបស់សម្ព័ន្ធយោធាណាតូ គឺជាព្រំដែនមួយដែលមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក។
លោក Trzaskowski និយាយថា «យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់បង្កអស្ថិរភាពដល់យើងនោះទេ យើងត្រូវតែមានភាពរឹងមាំ។
លោក Trzaskowski នាំមុខការបោះឆ្នោតស្ទង់មតិនៅមុនការបោះឆ្នោតប្រធានាធិបតីប៉ូឡូញ នៅថ្ងៃទី ១៨ ខែឧសភា ដោយមានការគាំទ្រ ៣៣,៥% នេះបើយោងតាមការស្ទង់មតិរបស់ United Surveys ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។