ខេត្តកោះកុងមានភ្ញៀវទេសចរជិត៥ម៉ឺននាក់ មកលងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

2025/04/17 08:01:06 pm        279

ខេត្តកោះកុងបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៥ម៉ឺននាក់ ដែលមកស្នាក់នៅលេងកម្សាន្តឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃមកនេះ។ បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ប្រតិបត្តិករ សេវាករ និងអាជីវករខ្លះបានរក្សាតម្លៃសេវារបស់ខ្លួនយ៉ាងល្អប្រសើរ។

ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខេត្តកោះកុងមានភ្ញៀវជាតិចំនួន៤៦.៨៤៦ និងភ្ញៀវបរទេសចំនួន២.៤២៣នាក់ សរុបចំនួន៤៩.២៦៩ កើន២ម៉ឺន៩ពាន់នាក់ ស្មើនឹង១៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ដោយឡែកប្រជាពលរដ្ឋ និងអ្នកភ្ញៀវទេសចរនៅតាមទីតាំងប្រារព្ធពិធីសង្រ្កានឆ្នាំថ្មី មានដល់ទៅ៣សែន៣ម៉ឺននាក់ អំឡុងពេល៣ថ្ងៃដូចគ្នានេះ។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៥ថា មូលហេតុដែលនាំឱ្យចំនួនអ្នកទេសចរកើនឡើងយ៉ាងដូច្នេះ ក៏ព្រោះតែអាជ្ញាធរ​បានរៀបចំ​ការប្រគុំតន្រ្តី តំបន់លេងល្បែងប្រជាប្រិយ ពិព័រណ៍អាហារ តំបន់ត្រជាក់ចិត្ត និងពិធីស្រង់ទឹកព្រះពុទ្ធរូប។ ម៉្យាងទៀត អាកាសធាតុក៏អំណោយផលល្អ បូករួមផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៤៨ ស្ថាបនាជិតរួចរាល់ជាស្ថាពរ។

បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង គោលដៅអ្នកទេសចរទៅលេង​កម្សាន្តច្រើន​ជាងគេ គឺទី១ មុខសាលាខេត្ត ព្រោះមានកម្មវិធីកម្សាន្តជាច្រើន តំបន់ឆ្នេរឃុំជ្រោយស្វាយ ស្រុកស្រែអំបិល និងតំបន់ទេសចរកោះស្តេច ស្រុកគិរីសាគរ។ ក្រុមប្រតិបត្តិករ សេវាករ និងអាជីករមួយចំនួនធំបានរក្សាតម្លៃសេវារបស់ខ្លួនបានយ៉ាងល្អជូនអតិថិជន និងខ្លះទៀត​បានបន្តតម្លើងថ្លៃសេវាស្នាក់នៅហូបចុក ប៉ុន្តែតម្លើងក្នុងតម្លៃទទួលយកបានពីភ្ញៀវទេសចរ​ប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ថ្លែងដែរថា បញ្ហាសន្តិសុខ​សណ្តាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៣ថ្ងៃនេះ ប្រព្រឹត្តទៅដោយ​ភាពល្អប្រសើរពុំមានបាតុភាពអសន្តិសុខអ្វីកើតមានឡើងទេ ពោលគឺលោកចាត់ចែង​បញ្ជាកងកម្លាំងជំនាញពង្រាយទៅតាមតំបន់ប្រារព្ធពិធីកម្សាន្តរីករាយ និងតំបន់សហគមន៍ទេសចរណ៍។ កន្លងទៅ លោកស្នងការនគរបាលខេត្ត ធ្លាប់លើកឡើងថា មិនអនុញ្ញាត្តឱ្យពលរដ្ឋ ឬយុវជនលេងជះទឹក ប៉ោតម្សៅ ដែលខុសទីតាំងដែលអាជ្ញាធរ​កំណត់រៀបចំលេងនោះទេ ករណីបង្កភាពអសណ្តាប់ធ្នាប់ណាមួយនឹងមានវិធាន​ការច្បាប់ជាក់ជាពុំខាន៕ អត្ថបទ៖ឈឹម មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm