មន្រ្តីជាន់ខ្ពស់អាមេរិក ទៅកាន់ទីក្រុងប៉ារីស ដើម្បីពិភាក្សាពីរឿងអ៊ុយក្រែន និងអ៊ីរ៉ង់ ជាមួយអឺរ៉ុប

2025/04/17 08:46:33 pm        118

មន្រ្តីជំនិតសន្តិសុខជាតិជាន់ខ្ពស់ពីររូបរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គ្រោងនឹងជួបពិភាក្សានៅទីក្រុងប៉ារីស ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍ (១៧ មេសា) នេះ ខណៈទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប ស្វះស្វែងរកមូលដ្ឋានរួមគ្នា ក្នុងការបញ្ចប់សង្រ្គាមអ៊ុយក្រែន និងបញ្ចៀសជម្លោះអ៊ីរ៉ង់។

មន្រ្តីជាន់ខ្ពស់ទាំងពីររូបនោះ គឺរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio និងប្រេសិតពិសេស លោក Steve Witkoff ត្រូវបានគេរំពឹងថានឹងទទួលស្តាប់ក្ដីបារម្ភរបស់អឺរ៉ុប អំពីរុស្ស៊ី ស្របពេលអាមេរិក ប៉ុនប៉ងរៀបចំបទឈប់បាញ់ដ៏ស្មុគស្មាញមួយនៅអ៊ុយក្រែន រយៈពេល ៣ឆ្នាំបន្ទាប់ពីរុស្ស៊ី បើកប្រតិបត្តិការយោធាពិសេសលើអ្នកជិតខាងរបស់ខ្លួន។

គួរឱ្យដឹងថា លោក Trump បានខកចិត្តកាន់តែខ្លាំងឡើងជាមួយរុស្ស៊ី និងអ៊ុយក្រែន ជុំវិញការបង្ហូរឈាមដែលកំពុងបន្តរវាងភាគីជម្លោះទាំងពីរ ហើយលោកបាននិងកំពុងគំរាមកំហែងសកម្មភាពយោធាប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមួយមិនបានឈានដល់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

មេដឹកនាំអឺរ៉ុបក៏កាន់តែបារម្ភកាន់តែខ្លាំងថែមទៀត នៅពេលលោក Trump រួសរាយផ្នែកការទូតទៅកាន់រុស្ស៊ី និងដាក់សម្ពាធលើអ៊ុយក្រែន។ ក្រៅពីជំនួបជាមួយលោក Macron ក្រសួងការបរទេសបារាំងបាននិយាយថា លោក Rubio ក៏នឹងជួបសមភាគីបារាំង ដើម្បីពិភាក្សាពីរឿងអ៊ុយក្រែន និងចក្ខុវិស័យសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថ្មី ព្រមទាំងជម្លោះមជ្ឈិមបូព៌ាផងដែរ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        20
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm